ចូលដល់វ័យចំណាស់ សូមចៀសវាងឱ្យបាននូវរឿង៥យ៉ាងនេះ ដើម្បីការពារសុខភាពរបស់អ្នក

មនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍នឹងសុខភាពរបស់ខ្លួននោះទេ ទោះបីជាឈានចូលដល់វ័យចំណាស់ក៏ដោយ សុខចិត្តរស់បណ្តោយតាមពេលវេលា ដែលនេះមិនមែនជារឿងដែលល្អនោះទេ! ៥យ៉ាងខាងក្រោមនេះ សុទ្ធតែរឿងដែលមិនគួរធ្វើពេលចាស់ទៅ ដើម្បីជួយឱ្យអ្នកមានសុខភាពល្អ៖

Old

១.ជៀសវាងការហាត់ប្រាណនៅពេលព្រឹក៖ មនុស្សជាច្រើនតែងតែមានទម្លាប់ហាត់ប្រាណ និងលេងកីឡានៅពេលព្រឹកព្រលឹម។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សចាស់ ចាប់ពីម៉ោង 4 ដល់ 6 ព្រឹក សីតុណ្ហភាពរាងកាយខ្ពស់អាចបង្កជាជំងឺលើសឈាមបានយ៉ាងងាយ។ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណខ្លាំង ឬ ដើរខ្លាំងពេក បេះដូងរបស់អ្នកនឹងឈប់លោត។ មានករណីជាច្រើនដែលមនុស្សចាស់បែកញើសក្រោយពេលដើរ ឬ ងូតទឹកដែលនាំឱ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល។ ដូច្នេះហើយមនុស្សចាស់គួរហាត់ប្រាណនៅពេលរសៀលត្រជាក់ដែលជាពេលវេលាសមហេតុផលបំផុត ។ ក្រៅពីនេះ ពេលធ្វើលំហាត់ប្រាណ អ្នកមិនគួរធ្វើវាច្រើនពេកទេ អ្នកគួរតែហាត់ប្រាណដោយថ្នមៗ។ជាពិសេស នៅពេលដែលអ្នកបែកញើស អ្នកគួរតែងូតទឹកបន្ទាប់ពី 30 នាទី ទៅ 1 ម៉ោង មិនមែនភ្លាមៗបន្ទាប់ពីហាត់ប្រាណនោះទេ។

How Much Physical Activity Do Older Adults Need Hero 1024x672

២.កុំអង្គុយប្រញាប់៖ សរសៃប្រសាទរបស់មនុស្សចាស់នឹងកាន់តែមានភាពយឺតយ៉ាវ។ ប្រសិនបើអ្នកត្រូវបានគេហៅភ្លាមៗពេលកំពុងគេង ហើយក្រោកពីដំណេកភ្លាមៗ នោះវានឹងងាយធ្វើឱ្យសម្ពាធឈាមរបស់អ្នកកើនឡើងយ៉ាងឆាប់រហ័ស។ ដូច្នេះហើយ ការក្រោកឈរ ឬ អង្គុយលឿនពេក គឺជារឿងមួយក្នុងចំណោម៥យ៉ាងដែលអ្នកមិនគួរធ្វើនៅពេលចាស់ទៅ។ នៅពេលអ្នកត្រូវបានគេហៅ ឬ ចង់ក្រោកឡើង សូមបិទភ្នែករបស់អ្នករយៈពេលកន្លះនាទីទៀត បន្ទាប់មកអង្គុយយឺតៗ សឹមក្រោកពីគេង ហើយក្រោកឈរឡើង។

Senior Man Suffering From Pain His Knee Home Concept Problems With Joint Like Arthritis Scaled

៣.កុំបង្វែរក្បាលភ្លាមៗ៖ សម្រាប់មនុស្សវ័យចំណាស់ សរសៃឈាមមានភាពរឹង ដូច្នេះប្រសិនបើអ្នកស្រាប់តែបែរក្បាលមកវិញភ្លាមៗ វាអាចបង្កជាជំងឺដាច់សរសៃឈាមខួរក្បាលយ៉ាងងាយ និងបណ្តាលឱ្យវិលមុខ ឬ ដួល។ពេលស្ថិតក្នុងសភាពធម្មតា ហើយស្រាប់តែគេហៅមក មនុស្សចាស់គួរតែបង្វែររាងកាយទាំងមូលបន្តិចម្តងៗមកមើល មិនមែនគ្រាន់តែងាកកនោះទេ។

Happy Senior Woman

៤.កុំឈរដោយជើងមួយកោង៖ មនុស្សចាស់មានឆ្អឹងមិនរឹងមាំ មិនបត់បែនដូចកាលនៅក្មេង។ ដូច្នេះហើយ បើអ្នកឈរដោយជើងម្ខាងពេលស្លៀកពាក់ អ្នកអាចដួលផ្ងារទៅក្រោយបានយ៉ាងងាយ។ ដោយសារតែឆ្អឹងរបស់មនុស្សចាស់មានភាពផុយស្រួយ និងពិបាកព្យាបាល យកល្អគួរតែអង្គុយលើគ្រែពេលស្លៀកពាក់។

Simple Dressing Tip For Seniors_iStock 881520062_2022 03_hero 1336x614

៥.ជៀសវាងការផ្អៀងករបស់អ្នកយូរពេក៖ ជាធម្មតា វានឹងមានជាតិរំអិលនៅចន្លោះឆ្អឹងក ដូច្នេះកអាចដំណើរការបានដោយភាពបត់បែន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកកាន់តែចាស់ ទឹករំអិលនេះនឹងបញ្ចេញតិច។ នៅពេលអ្នកផ្អៀងករបស់អ្នកយូរពេក ឆ្អឹងកនឹងធ្វើឱ្យខូចសរសៃឈាមក្នុងខួរក្បាល នាំឱ្យដួលសន្លប់៕

Sad Senior Man Thinking About Life

ប្រភព៖ បរទេស