រឿង ២យ៉ាង ដែលអ្នកគួរធ្វើ ដើម្បីកុំឱ្យស្តាយក្រោយពេលចាស់ទៅ

រឿងដ៏សោកសៅបំផុតក្នុងជីវិតនេះ គឺការជួបមនុស្សដែលខ្លួនស្រលាញ់ ប៉ុន្តែនៅទីបំផុតត្រូវបាត់បង់គ្នាទៅវិញទៅមកដោយសារតែជម្លោះ។ ពេលយើងនៅក្មេង យើងគិតថានៅមានពេលច្រើន អ្វីៗគឺមិនទាន់ហួសពេលនោះទេប៉ុន្តែពេលវេលាកន្លងផុតទៅលឿនជាងយើងគិត បើយើងនៅតែបណ្តោយនោះអ្នកអាចនឹងស្តាយក្រោយចំពោះរឿងទាំងនេះ៖

ចាស់

១.ការសោកស្ដាយដ៏ធំបំផុតគឺការបាត់បង់មនុស្សដែលអ្នកស្រលាញ់

មនុស្សភាគច្រើនទោះស្រលាញ់គ្នាប៉ុណ្ណាក៏មិនចេះអត់ឱនអោយគ្នាដែរ ពោលគឺចង់ចាញ់ចង់ឈ្នះគ្នាទៅវិញទៅមក មិនព្រមដកថយរាងខ្លួនដើម្បីសន្តិភាពនោះទេ។ តែនៅពេលដែលបាត់បង់គ្នាគ្មានថ្ងៃត្រឡប់ទើបនឹកស្តាយក្រោយដែលខ្លួនមិនបានចាប់យកឱកាស និងស្ពាយវិប្បដិសារីអស់មួយជីវិត។ ហេតុនេះបើចាស់ទៅអ្នកមិនចង់ទទួលបានអារម្មណ័ឯកោ និងកណ្តោចកណ្តែងនោះទេ អ្នកគួរតែចេះថែរក្សាមនុស្សដែលខ្លួនស្រលាញ់ឱ្យបានល្អ។

1676594657905

២.ការសោកស្ដាយដ៏ធំបំផុតក្នុងជីវិត គឺមិនអាចតបស្នងសងគុណឪពុកម្តាយបាន

ក្នុងនាមជាកូនអ្នកមិនគួររង់ចាំរហូតដល់ឪពុកម្តាយរបស់អ្នកចាស់ទ្រុឌទ្រោមទើបចាប់ផ្តើមទៅយកចិត្តថ្លើមនោះទេ ព្រោះពេលវេលាដើរលឿន អាយុសង្ខារមនុស្សមិនទៀងនោះទេ ដើម្បីកុំអោយស្តាយក្រោយដែលមិនបានតបស្នងសងគុណឪពុកម្តាយ អ្នកគួរតែព្យាយាមឆ្លៀតពេលទៅលេងពួកគាត់ ឬ គាប់បម្រើលោកទាំងពីរតាមដែលអាចធ្វើទៅបាន កុំអោយមានអារម្មណ៍ស្តាយក្រោយពេលលោកចាកចេញទៅ៕

Elderly Care

 

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក