ព្រៃវែង៖ ជារឿងគួរឱ្យរំភើប និងយកជាគំរូតាម ដោយថ្មីៗនេះវត្តមួយកន្លែងបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលនូវទឹកចិត្តដ៏ប្រពៃរបស់ព្រះសង្ឃដែលគង់នៅវត្តដូនស្តើង ខេត្តព្រៃវែង ធ្វើការដាំដុះដំណាំដោយខ្លួនឯង ហើយថែមទាំងបានបង្រៀន និងចែកចាយបន្លែដែលបានផលដល់អ្នកស្រុកភូមិទៀតផង។
យោងតាមរយៈហ្វេសបុក វត្តសិរិសាគរ ដូនស្ដើង បានបង្ហោះ និងសរសេររៀបរាប់ថា៖ ” បន្លែធម្មជាតិគ្រប់មុខ ឆាន់មិនអស់ យើងបានចែករំលែកដល់បរិសទ័ជុំវិញវត្ត ដើម្បីផ្តល់នូវសេចក្តីស្រលាញ់ រវាងវត្ត នឹងផ្ទះអ្នកស្រុក ហើយបង្រៀនគាត់ឲ្យចេះដាំ តាមព្រះសង្ឃវត្តដូនស្តើង”។
ក្រោយពីបានឃើញរូបភាព និងសំណេរទាំងអស់នេះហើយ វត្តមួយកន្លែងនេះ រួមទាំងព្រះសង្ឃផង ត្រូវបានមហាជន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកោតសរសើរនូវទឹកចិត្តដ៏ល្អដែលអាចយកជាគំរូបានទាំងនេះខ្លាំងណាស់៕