ប្រុសៗ Team អត់លិឍចូលអានទៅ! ដឹងក្បាច់ពិសេសៗនេះ​ ដឹងតែស្រីងប់ស្រលាញ់ដកចិត្តមិនរួចតែម្ដង!

មនុស្សស្រី តែងចូលចិត្តបង្ហាញអារម្មណ៍ស្រលាញ់របស់ខ្លួន ចំពោះមនុស្សជាទីស្រលាញ់។ កាយវិការ ទង្វើ ការយកចិត្តទុកដាក់ សុទ្ធតែជាអ្វីដែលនារីតែងកត់សម្គាល់ ដូច្នេះបើដឹងពីចំណុចទាំងនេះ ហើយ អាចធ្វើបានទាំងអស់នោះ នារីប្រាកដជាស្រលាញ់អ្នកដកចិត្តមិនរួចឡើយ។

១. មនុស្សធម្មតាដែលបារម្ភលើសពីធម្មតា

មិនចាំបាច់តែអ្នកត្រូវធ្វើជាមនុស្សដែលអស្ចារ្យ អ្នកមានកប់ពពក ឬសង្ហាដូចតារានោះទេ ទើបមនុស្សស្រីស្រលាញ់។ ការបង្កើតអារម្មណ៍ល្អៗ មានពេលវេលានៅក្បែរនាង និងបារម្ភពីនាងគ្រប់ពេលនោះ នាងនឹងពិបាកនឹងដកចិត្តមិនឱ្យស្រលាញ់អ្នកឡើយ។

២. យកចិត្តទុកដាក់នាងដូចកូនក្មេង

នារី តែងមានចរិតឆេវឆាវ និងម្ញិកម្ញក់ នៅពេលខ្លះ។ នាងតែងត្រូវការឱ្យមនុស្សប្រុសយកចិត្តនាង និងថ្នាក់ថ្នមនាងគ្រប់ពេលវេលា ដែលពេលខ្លះនាងមានចរិតដូចកូនក្មេង តែអ្នកត្រូវរៀនសម្របអារម្មណ៍ដែរ ពេលនាងខឹងត្រូវចាំថា នាងត្រូវជានិច្ច។

៣. ចេះ Romantic ខ្លះៗ

មិនចាំបាច់តែចេះបង្កើតអនុស្សាវរីយ ជូននាងទៅកន្លែងនាងប្រាថ្នា ញ៉ាំអាហារពេលយប់នៅកន្លែងរ៉ូមេនទិក និងមើលកុនជាមួយនាង កាន់ដៃនាងនៅពេលមើលកុន នាងនឹងស្រលាញ់អ្នកដកចិត្តមិនរួចហើយ។

៤. កុំប្រច័ណ្ឌហួងហែងពេក

មនុស្សស្រី ធម្មតាចូលចិត្តប្រចណ្ឌច្រើន ព្រោះតែនាងស្រលាញ់ តែនាងមិនចូលចិត្តឱ្យមនុស្សប្រុស ប្រច័ណ្ឌហួងហែងនាងឡើយ។ ការប្រច័ណ្ឌ ឬហួងហែងគួរមានកម្រិតខ្លះ ទើបគូស្នេហអាចដើរទៅមុខបន្តបាន។

៥. កុំទុកនាងចោល

ត្រូវចាំថា នារីតែងត្រូវការ លួងលោម ពេលនាងខូចចិត្តម្ដងៗ នៅក្បែរនាង ហើយយល់ពីនាង ទៅគឺបានហើយ។

៦. ស្រលាញ់ឱ្យដូចថ្ងៃចាប់ផ្ដើម

ធម្មតា មនុស្សពីរនាក់ស្រលាញ់គ្នាពេលដំបូង តែងមានភាពផ្អែមល្ហែម តេក្រោយពេលទាក់ទងគ្នាយូរបន្តិច តែងខុសប្លែកពីគ្រាដំបូង។ បើអ្នកហ៊ានតែប្រែប្រួលតែបន្តិច នាងនឹងមានអារម្មណ៍ថា អ្នកមិនសូវស្រលាញ់នាងដូចពីមុនឡើយ។

៧. ចាំថ្ងៃពិសេសរបស់នាង

នារី ចូលចិត្តគិតដល់រឿងតូចៗ ដូចជាថ្ងៃកំណើតនាង ថ្ងៃខួបស្នេហាជាដើម...។ បើអ្នកមិនចងចាំថ្ងៃពិសេសៗទាំងនេះ នាងនឹងមានអារម្មណ៍តូចចិត្ត ហើយក៏អាចបង្កជំលោះបានដែរ។