ពុទ្ធោអើយចេះតែឮស្នូរចម្លែកលើពិដានផ្ទះ ស្មានតែកណ្តុរ!! តែដល់ទ្រាំលែងបានទម្លុះពិដានឡើងក៏មើលស្រាប់តែរត់ចែកជើងគ្នា

 

ប្តី​ប្រពន្ធ​២​រូប​នៅ​ទីក្រុង Englewood រដ្ឋ Florida (​អាមេរិក​) ឲ្យ​ដឹងថា មាន​សត្វ​ណាមួយ​នោះ​កំពុងស្នាក់នៅ​ដំបូលផ្ទះ​របស់ខ្លួន តែ​ពួកគេ​ពុំ​ខ្វាយខ្វល់ ព្រោះ​នឹកស្មានថា​ជា​ពួក​កណ្តុរ ៣-៤​ក្បាល​ប៉ុណ្ណោះ​។ តែ​ដល់​ប្រទះឃើញ​ទើប​ពួកគេ​ទន់​ដៃជើង​អស់​តែម្តង​។​

​តាម Daly Mail លោក Bob និង​អ្នក​ប្រើ Linda Van der Herchen ជា​ភរិយា​ព្រមទាំង​កូនប្រុស​រស់នៅក្នុង​ផ្ទះ​នេះ​។ ប៉ុន្មាន​ឆ្នាំ​ហើយ​ដែល​ពួកគេចេះតែបាន​ឮ​ស​ម្រិ​ប​ស្នូរ​ក្រោក​ក្រា​កលើ​ពិ​ដាន​ផ្ទះ តែ​ពុំ​រវីរវល់​ព្រោះ​សន្និដ្ឋានថា ជា​…​កណ្តុរតែ​ប៉ុណ្ណោះ​។​

​នាពេលចុងក្រោយថ្មីៗ​កន្លងទៅនេះ​ដោយ​កូនប្រុស​មាន​អារម្មណ៍​ពិបាក​ទ្រាំ នឹង​ស្នូរ​ចម្លែក​ទើប​លោក Bob សម្រេចចិត្ត​ចោះ​ពិ​ដាន​១​ប្រឡោះ ដើម្បី​ពិនិត្យមើល ​មូលហេតុ ថាមកពីអ្វីឱ្យប្រាកដទៅ​។ នៅពេលដែលចោះរួចពិនិត្យមើល លោក​ពិតជា​ព្រឺរោម ឡើង​ឡើង​រឹង​ដៃជើង ស្រឡាំងកាំងស្មារតី គ្រា​ឃើញ​សត្វ​ដែល​ពុំមែន​ជា​កណ្តុរ​ដូច​ការដែលលោក​នឹកស្មាន​នោះឡើយ តែ​វា​គឺជា​ពស់​ធំ​១​ក្បាល​ទៅវិញ​។

ភ្លាមនោះ​ពួកគេ​បាន​ទូរស័ព្ទ​ហៅ​អ្នកឯកទេស​ចាប់​ពស់​ វា​គឺជា​ពស់ថ្លាន់​កន្ទុយ​ក្រហម ដែលនេះជា​ពូជ​ពស់ថ្លាន់​អាមេរិក​ខាងត្បូង​ ដែលវាមានប្រវែង​រហូតដល់ទៅ២​ម៉ែត្រឯណោះ​។​

​លោក​ពោលយ៉ាងរន្ធត់ថា “​ខ្ញុំ​ត្រូវ​ពង្រឹងស្មារតី ប៉ុន្មាន​នាទី​ទើប​ជឿ​លើ​អ្វីៗ​នៅ​ពីមុខ​ខ្ញុំ​ ព្រះអើយស្មាន​ពុំ​ដល់​ថា ប៉ុន្មាន​ឆ្នាំ​មកនេះ​ពួក​ខ្ញុំ​បានរួម​រស់​ជាមួយសត្វដ៏គ្រោះថ្នាក់ ដោយ​ពុំ​ដឹង​អ្វី​ទាំងអស់​សោះ​!”​។​

​វា​ថែមទាំង​ធ្វើ​សំបុក​១​យ៉ាងរឹងមាំ​លើ​នោះ​ទៀតផង ពិតជាធ្វើឱ្យព្រឺក្បាលមែនទែន។