បុរសដែលសុំបែកពីអូន ជាមនុស្សដែលនឹកអូនខ្លាំងបំផុត… បទចម្រៀងចាក់ដោតពី អេលីត ទិវ័ន! (មានវីដេអូ)

ភ្នំពេញ៖ ព្រោះតែបងមិនអាចអាត្មានិយម ព្រោះតែបងមិនអាចការពារអូនបាន ទើបបងសុំបែក... ប៉ុន្តែ បុរសដែលសុំបែកពីអូន ជាមនុស្សដែលនឹកអូនខ្លាំងបំផុត... គឺជាសំនៀងរៀបរាប់ការឈឺចាប់ក្នុងបេះដូងរបស់ តារាចម្រៀងថ្មី នៃ Power Melody Label លោក អេលីត ទិវ័ន

Screen Shot 2019 07 12 At 7.42.44 PM

បទចម្រៀងមួយបទនេះ ជាប្រភេទចម្រៀងមនោសញ្ចេតនា លន្លង់លន្លោចដែលថ្លែងពីបុរសម្នាក់ ដែលសុំបែកគ្នាជាមួយសង្សារជាទីស្រលាញ់របស់ខ្លួន ដោយសារខ្លួនពុំមានលទ្ធភាពមើលថែគេឱ្យបានល្អ គេមិនអាចការពារគេបាន ទើបសុខចិត្តសុំគេបែក ហើយសង្ឃឹមថាគេនឹងជួបអ្នកថ្មីដែលល្អជាងគេ ទាំងដែលគេស្រលាញ់សង្សារជាទីស្រលាញ់ខ្លាំងបំផុត ហើយនឹកគេខ្លាំងបំផុតក៏ដោយ។

គួរឱ្យដឹងផងដែរថា បទចម្រៀងមួយបទ «បុរសដែលសុំបែកពីអូន ជាមនុស្សដែលនឹកអូនខ្លាំងបំផុត» ជាស្នាដៃនិពន្ធដោយអ្នកនិពន្ធ កញ្ញា ច័ន្ទ មល្លិកា ដែលជាអ្នកនិពន្ធបទចម្រៀងល្បីៗជាច្រើនដូចជា ម៉ែមានតែមួយ របស់លោក ខេម មុនបងស្គាល់គេអូននៅឯណា របស់ ឆាយ វីរៈយុទ្ធ ចាំទាំងត្រដរ របស់លោក ឆន សុវណ្ណារាជ ទឹកភ្នែកក្នុងកែវ របស់សុគន្ធ និសា និងបទចម្រៀងជាច្រើនផងដែរ។

អ្នកនិពន្ធ កញ្ញា ច័ន្ទ មល្លិកា

ដើម្បីកុំឱ្យខាតពេលយូរ ចូលស្ដាប់បទចម្រៀង «បុរសដែលសុំបែកពីអូន ជាមនុស្សដែលនឹកអូនខ្លាំងបំផុត» ពី Official Channel Youtube ទាំងអស់គ្នា៖

Optimized by Optimole