ដំណឹងដ៏គួរឱ្យស្តាយ!កម្ពុជាបាត់បង់ធនធានសត្វផ្សោតដ៏កម្រមួយក្បាលទៀតហើយ

ប្រភពអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ បានដឹងថាសត្វផ្សោតមួយក្បាលបានស្លាប់កាលពីថ្ងៃមិញ ដែលបានប្រទះឃើញនៅក្នុង ភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ទីរួមខេត្តខេត្តក្រចេះ។

67617776_3168402379836896_2990286149940936704_n

សាកសពសត្វផ្សោត ត្រូវបានយកមករក្សាទុកនៅក្នុងទូរទឹកកកនៅឯការិយាល័យ WWF-ប្រចាំខេត្តក្រចេះ ដើម្បីទុកធ្វើកោសល្យវិច័យ។ ក្រុមការងារស្រាវជ្រាវរួមដែលមានរដ្ឋបាលជលផល និងអង្គការ WWF បានធ្វើការសន្និដ្ឋានជាបឋមថាសត្វផ្សោតនោះ ស្លាប់ដោយសារជាប់ម៉ង ព្រោះមានស្នាមមង នៅកន្ទុយរបស់វា។

67177556_3168402439836890_1306904886851403776_n

ផ្សោតនោះជាផ្សោតឈ្មោល មានទំងន់ ១០៤ គីឡូក្រាម មានប្រវែងសរុប ១,៩៨ ម៉ែត្រ និងអាយុប្រហាក់ប្រហែលចន្លោះពី ១៥-១៨ ឆ្នាំ។ សត្វផ្សោតដែលស្លាប់នេះ ត្រូវបានគេកត់សម្គាល់ថាជាសត្វផ្សោតទី ៥ ហើយ ដែលបានត្រូវគេប្រទះឃើញស្លាប់តាំងពីខែមករា ឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន ហើយចំនួនកូនផ្សោតដែលកើតក្នុងកំឡុងពេលដូចគ្នានេះគឺមានចំនួន ៩ក្បាល។

67456357_3168402456503555_6066550174983913472_o

ការដាក់ម៉ងនៅក្នុងតំបន់អភិរក្ស គឺជាកត្តាចំបងដែលធ្វើអោយមានការស្លាប់សត្វផ្សោតទន្លេមេគង្គ។ យើងខ្ញុំសូមអំពាវនាវ សូមកុំអោយមានការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សដើម្បីការពារសត្វផ្សោតទន្លេមេគង្គដែលជាបេតិកភណ្ឌមានជីវិតដ៏មានតម្លៃរបស់ប្រទេសយើង ៕

67070317_3168402579836876_9192653296882417664_n

Optimized by Optimole