ហាងសាឡាត់ធម្មជាតិ ​ជួយដល់សុខភាពច្រើនយ៉ាង ​អាចរកបាននៅកន្លែងល្បីៗទាំងនេះ

ភ្នំពេញ៖ ​អាហារសាឡាត់ ​គឺជាអាហារបែបសុខភាព ​ដែលមានគ្រឿងផ្សំដោយបន្លែ  និងផ្លែឈើតាមបែបធម្មជាតិ។ ​នៅក្នុងនោះ ​អាហារសាឡាត់  ត្រូវបានគេដឹងថា ​មិនត្រឹមតែជួយដល់សម្រកទម្ងន់ ​តែអាចជួយធ្វើឱ្យមានសុខភាពល្អ ​បណ្តេញជាតិពុលចេញពីរាងកាយ ជំនួយស្បែក ​ជំនួយក្រពះពោះវៀន  និងការពារពីជំងឺផ្សេងៗដែលប៉ះពាល់ដល់សុខភាពផងដែរ។

ហេតុនេះហើយ  «ក្នុងស្រុក ​» ​សូមណែនាំហាងអាហារសាឡាត់ល្បីៗចំនួន៣កន្លែង ដែលត្រូវបានគេដឹងថា ​គ្រឿងផ្សំសុទ្ធតែល្អៗបែបធម្មជាតិ ​ជំនួយសុខភាព ​ថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ពិសាផងដែរ ​ដូចជា៖

១. ​The Fresh Salad

The Fresh Salad មិនត្រឹមតែជាហាងសាឡាត់ ​តែមានកសិដ្ឋានដាំបន្លែគ្មានជាតិពុល ដោយយកមកធ្វើជាអាហារសាឡាត់ម៉ូដែន និងម្ហូបអាហារជាច្រើនមុខស្រស់ៗឆ្ងាញ់ភ្លាមៗតែម្តង មានតែមួយគត់នៅកម្ពុជា ​អមជាមួយនឹងបរិយាកាសបែបធម្មជាតិ និងអារម្មណ៏ស្ងប់ស្ងាត់។

ទីតាំង៖ ផ្លូវលេខ៥៧៤ នៅជិតវិទ្យាល័យឥន្ទ្រទេវី ខណ្ឌទួលគោក មានបើកបម្រើចាប់ពិម៉ោង ៧ព្រឹក ​ដល់ ៨ល្ងាច ​សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 011 777 000/ 016 777 444 ។

1 (1)

1 (2)

1 (3)

1 (6)

1 (7)

1 (8)

1 (9)

1 (10)

1 (11)

1 (13)

1 (14)

1 (17)

២. Juicy Mercy

គឺជាហាងអាហារសាឡាត់បែបសុខភាព​ ដែលប្រើបន្លែស្រស់ៗបែបធម្មជាតិ ​ដែលមានច្រើនមុខច្រើនជម្រើសឱ្យជ្រើសរើស។ ​ជាពិសេសហាង ​Juicky  Mercy ថែមទាំងមានលក់ទឹកផ្លែឈើស្រស់ៗសុទ្ធបែបធម្មជាតិសម្រាប់ជំនួយសុខភាពជាច្រើនប្រភេទផងដែរ។

ទីតាំង៖ ផ្ទះលេខ  ២២ ​ផ្លូវ ​២៨២ ​សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន (ខាងក្រោយវត្តលង្កាជិតវិមានឯករាជ្យ) ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ​070 704 839/ 017 610 904  ។

2 (1)

2 (2)

2 (3)

2 (4)

2 (6)

2 (7)

2 (8)

2 (11)

2 (12)

៣. ​Salad K

ហាង ​Salad  K  គឺជាហាងអាហារបែបសាឡាត់បែបសុខភាព ​ដែលមានច្រើនមុខច្រើនប្រភេទឱ្យជ្រើសរើស ​ជាពិសេសអ្នកថែមទាំងអាចធ្វើសាឡាត់សម្រាប់ទទួលទានដោយខ្លួនឯង ដោយការចាប់សាឡាត់ធ្វើខ្លួនឯងមានតម្លៃត្រឹមតែ​​ 2$  ប៉ុណ្ណោះ។  ដោយនៅក្នុងនោះហាង ​Salad  K  ថែមទាំងមានលក់ទឹកផ្លែឈើស្រស់ៗបែបសុខភាពដូចគ្នាដែរ។

ទីតាំង៖ ផ្ទះលេខ  ២៥ ​ផ្លូវ ​១៣៥  សង្កាត់ទូលទំពូង ​ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 016 75 82 89/ 012  202  300 ។

3 (1)

3 (2)

3 (3)

3 (4)

3 (6)

3 (7)

3 (9)

3 (10)

3 (11)

3 (12)

3 (13)

3 (14)

៤. JLC  Salad

JLC  Salad  មានបម្រើអាហារបែបសាឡាត់ជាច្រើនមុខឱ្យជ្រើសរើស រសជាតិធម្មជាតិជាមួយទឹកផ្លែឈើកៀបភ្លាមៗស្រស់ៗ គ្មានជាតិគីមី ធម្មជាតិ និងគ្មានបន្ថែមស្ករ។

ទីតាំង៖  JLC ស្ថិតនៅ ផ្ទះលេខ 213AEo ​​ផ្លូវ 310 កែងផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេង ១

បេីកចាប់​ម៉ោង​ 8:00ព្រឹក​ ដល់​ 7:00យប់ ​អាចទំនាក់ទំនងតាមលេខទូរសព្ទ: 093 63 69 69 ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

66587364_896290447398366_3654575702092546048_n

51304298_795498250810920_4149027141960335360_n

67142177_906373339723410_6285607250975260672_n

67167056_906373269723417_2128711389626236928_n

67393792_906373369723407_8335951859864829952_n

67402224_906373219723422_3896310119507427328_n

67433458_906373429723401_4360460084065599488_n

67533070_906373206390090_6065152966287949824_n

49539579_781626212198124_2408361705315762176_n

67561705_906373309723413_1971794514653741056_n

67921320_906373293056748_6600954787913531392_n