សម្រាលកូនរួច! ម៉ាក់ៗទាំងឡាយ គួរកុំភ្លេចអនុវត្តវិធីថែទាំសម្រស់ឲ្យស្បែកចាំប៉ុន្មានចំណុចនេះ

អំឡុងពេលសម្រាលកូនជាទីស្រឡាញ់រួច អ្នកម្តាយគ្រប់ៗរូបតែងតែមានការព្រួយបារម្ភចំពោះរូបសម្បត្តិរបស់ខ្លួន ព្រោះមិនថាអ្នកមានសម្រស់ស្រស់ស្អាតប៉ុណ្ណានោះទេ ប៉ុន្តែឲ្យតែបានសម្រាលកូនរួច អ្នកនឹងមានទឹកមុខ និងរូបរាងត្រូវបានធ្លាក់ចុះជានិច្ច។ ដោយឡែកយើងក៏សង្កេតឃើញ និងមានការងឿងឆ្ងល់ផងដែរថាចំពោះអ្នកម្តាយ វ័យក្មេងមួយចំនួនក៏នៅតែអាចថែរក្សារូបសម្រស់របស់ខ្លួនឲ្យនូវស្រស់ស្អាតដដែលបើទោះបីជាធ្លាប់សម្រាលកូនពីរ ទៅបីនាក់ហើយក្តី។ ដូច្នេះថ្ងៃនេះគេហទំព័ររបស់យើង នឹងធ្វើការចែករំលែកទាក់ទងពីវិធីថែទាំសម្រស់មួយចំនួនក្រោយពេលសម្រាលកូនហើយ។

97103192_3159085694317338_1812257881429377024_n

១/ ទទួលទានវីតាមីន

បន្ទាប់ពីសម្រាលកូនហើយ អ្នកម្តាយគ្រប់ៗរូបតែងតែបាត់បង់នូវសារធាតុគីមី និងវីតាមីនសំខាន់ៗក្នុងខ្លួន ហេតុដូច្នេះការទទួលទានវីតាមីនជំនួយបន្ថែមទៀតដល់ស្បែក និងភ្នែក ពិតជាមានភាពចាំបាច់យ៉ាងខ្លាំងក្នុងការទប់លំនឹងរបស់សុខភាពអ្នកម្តាយគ្រប់វ័យ។

Screen Shot 2020 05 21 At 12.45.30 PM

២/ ការតមអាហារ

ក្រៅពីមានវីតាមីនជំនួយហើយ អ្នកម្តាយគ្រប់ៗរូបក៏មិនត្រូវភ្លេចក្នុងការតមនូវប្រភេទអាហារទាំងឡាយដែលអាចធ្វើឲ្យរូបរាងរបស់អ្នកកាន់តែធាត់ឡើងជាលំដាប់ ព្រោះថា អំឡុងពេលដែលអ្នកទើបតែសម្រាលកូនហើយភ្លាមៗ អ្នកប្រាកដជាឃ្លាន និងចង់ញាុំអាហារជាច្រើនប្រភេទដែលមិនបានហូបនៅពេលកំពុងតែពរពោះកូន។ ប៉ុន្តែចូររំលឹកខ្លួនឯងបន្តិចថា ភាពធាត់អាចធ្វើឲ្យអ្នកធ្លាក់ចុះនូវភាពទាក់ទាញដែលធ្លាប់មានចំពោះស្វាមីនិងមនុស្សជុំវិញខ្លួន។ ដូច្នោះមុនពេលសម្រេចចិត្តចង់ទទួលទានអាហារប្រភេទណាមួយចូលអ្នកគិតឲ្យបានច្រើនដងពីឥទ្ធិពលរបស់វាមកកាន់រូបសម្បត្តិខ្លួន។

Screen Shot 2020 05 21 At 12.49.14 PM

៣/ លំហាត់ប្រាណជាប្រចាំ

ប្រសិនបើអ្នកកំពុងតែយល់ឃើញថា គីឡូរបស់ខ្លួនមានការកើនឡើងជាលំដាប់ក្រោយពេលសម្រាលកូនហើយ អ្នកគួរតែកុំភ្លេចអនុវត្តនូវការហាត់ប្រាណជាប្រចាំថ្ងៃដើម្បីដុតបំផ្លាញសារធាតុខ្លាញ់នៅក្នុងខ្លួនដែលធ្វើឲ្យអ្នកមានក្បាលពោះ និងដើមដៃជើងធំៗ។ លើកពីនោះទៀតប្រសិនបើអ្នកចង់ឲ្យការហាត់ប្រាណរបស់ខ្លួនកាន់តែមានប្រសិទ្ធិភាពឆាប់រហ័ស អ្នកក៏អាចប្រើប្រាស់ជាមួយនឹងហ្គេន និងឡេលាបដុតរំលាយខ្លាញ់ត្រង់បរិវេណដែលអ្នកមិនចូលចិត្តបានផងដែរ។

Screen Shot 2020 05 21 At 12.48.30 PM

៤/ សមាធិ

ជាទូទៅមនុស្សស្រីតែងតែទទួលរងសម្ពាធខាងផ្លូវចិត្តធ្ងន់ធ្ងរក្រោយពេលសម្រាលកូនរួចដូចជាខ្លាចចាស់ ខ្លាចស្វាមីមានស្រីផ្សេង និងខ្លាចរូបរាងកាន់តែអាក្រក់ទៅៗជាដើម។ ហើយក៏ព្រោះតែកត្តាទាំងអស់នោះដែលបានបណ្តាលឲ្យសភាពផ្លូវចិត្តរបស់មនុស្សស្រីមានការប្រែប្រួលក្លាយទៅជាឆាប់ខឹង ឆេវឆាវ និងងាយបាក់ទឹកចិត្តច្រើន។ ដូច្នេះដើម្បីទប់ទល់នឹងស្ថានភាពផ្លូវចិត្តមិនល្អ អ្នកគួរតែព្យាយាមហាត់សមាធិឲ្យបានច្រើន នៅពេល ដែលអ្នកយល់ឃើញថាខ្លួនឯងមាននៅអាការៈបែបនោះ។

ជារួមមកវិញវិធីសាស្រ្តខាងលើត្រូវបានអ្នកម្តាយជាច្រើនរូបបានយកទៅអនុវត្តដើម្បីធ្វើការថែរក្សាសុខភាពផ្លូវកាយ និងចិត្តរបស់ខ្លួនឲ្យបានល្អ។ ក្នុងនោះផងដែរថ្វីបើវិធីសាស្រ្ត ទាំងនោះត្រូវការចំណាយពេលវេលារយៈពេលយូរទើបអាចទទួលបានលទ្ធផលយ៉ាងណាក្តី៕

ប្រភព: Best Life/ Shape.com

អត្ថបទដោយ: កញ្ញា ដាំ សុវណ្ណៈរ៉ា (ក្នុងស្រុក)