ក្តៅ! ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចុះអន្តរាគមន៍ លើអាជីវករមិនព្រមទទួលយកក្រដាស់ប្រាក់ដុល្លារ (មានវីដេអូ)

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានចុះអន្តរាគមន៍ចំពោះអាជីវករដែលមិនព្រមទទួលយកប្រាក់ដុល្លាក្រដាស​រាយ។ស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរីបានបំភ្លឺថា ដើម្បីឆ្លើយតបពត៌មានដែលបានបង្ហោះក្នុងបណ្ដាញទំនាក់ទំនង

សង្គមថា នៅសាខាលក់ផលិតផលឡុងបូរ៉ាបណ្ឌិតសេដ្ឋី នៅសាខាមណ្ឌលគិរី នៅចំណុចក្បែរមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅភូមិចំបក់សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ លក់ដូរមិនយកប្រាក់ដុល្លារក្រដាស ១ដុល្លា ២ដុល្លា និង ៥ដុល្លា កាលពីព្រឹកថ្ងៃទី២ ខែមិថុនានោះ កម្លាំងនគរបាលបានចុះដល់គោលដៅសួរនាំ រកឃើញថាជាពត៌មាន​ពិតមែន។

ក្រោយការសាកសួរបានអោយដឹងថាមូលហេតុ​ដែលគាត់មិនទទួលយកព្រោះតែ គាត់បានយកក្រដាសប្រាក់ប្រភេទរាយ នេះទៅទិញទំនិញ​នៅផ្សារសែនមនោរម្យក៏គេមិនទទួលយកដែរ ដូច្នេះហើយទើបបានជាគាត់មិនយកដែរទៅ។

សមត្ថកិច្ចបានណែនាំអោយចាយធម្មតាវិញតាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាបន្តល្មើសនិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

ប្រភព៖ PNN News

Screen Shot 2020 06 02 At 4.42.49 PM

Optimized by Optimole