តើស្រោមសំបុត្រមួយណា ជាជម្រើសរបស់អ្នក? នឹងប្រាប់អ្នកអំពីអ្វីដែលអ្នកគួរធ្វើនៅពេលនេះ

ជ្រើសរើសស្រោមសំបុត្រមួយ ក្នុងចំណោមស្រោមសំបុត្រទាំង៤នេះ ដើម្បីដឹងពីដំណើរនៃស្ថានាភាពជីវិតអ្នក

1. ស្រោមសំបុត្រទី 1

1

កុំច្រណែននឹងភាពជោគជ័យរបស់នរណាម្នាក់ អ្នកត្រូវជឿទុកចិត្តលើខ្លួនអ្នក និងដំណើរការរបស់អ្នក។ ចូររីករាយជាមួយនឹងភាពរីកចម្រើនដ៏តូចរបស់អ្នក យ៉ាងណា អ្នកជាមនុស្សមានការប្ដេជ្ញា ការតាំងចិត្តដ៏មុតមាំ។ ពេលវេលាមួយនឹងមកដល់ អ្នកនឹងមានអ្វីៗគ្រប់យ៉ាងតាមដែលបេះដូងអ្នកចង់បាន។ ដូច្នេះ កុំបោះបង់ចោលឱ្យសោះ ចូរជឿជាក់ និងផ្ដល់កម្លាំងចិត្តខ្លួនឯងជានិច្ច។

2. ស្រោមសំបុត្រទី 2

2

សង្ឃឹមថា អ្នកនឹងចេះស្រឡាញ់ ពេញចិត្តនឹងខ្លួនឯង រៀនទទួលយកភាពមិនល្អឥតខ្ចោះ និងគុណវិបត្តិរបស់អ្នកឱ្យបាន។ អ្នកមិនចាំបាច់ពឹងផ្អែកលើនរណាម្នាក់ទេ រៀនស្រឡាញ់ខ្លួនឯង និងទទួលយកខ្លួនឯង គឺជាអ្វីដែលអ្នកត្រូវធ្វើក្នុងពេលឥឡូវនេះ។

3. ស្រោមសំបុត្រទី 3

3

ដ្បិតថា ពេលនេះមនុស្សដែលអ្នកស្រឡាញ់ ហាក់មើលមិនឃើញពីក្ដីស្រឡាញ់របស់អ្នក តែជឿថាថ្ងៃណាមួយ នឹងមានមនុស្សដែលល្អពិតប្រាកដ ហើយស្រឡាញ់អ្នកយ៉ាងពិតប្រាកដ គេនឹងចូលមកក្នុងជីវិតរបស់អ្នកជាមិនខាន។ ទោះយ៉ាងណាក៏ដោយ សូមឱ្យអ្នករក្សានូវសេចក្ដីល្អ ដួងចិត្តដ៏បរិសុទ្ធ ដើម្បីរង់ចាំមនុស្សដែលនឹងចូលមកក្នុងជីវិតរបស់អ្នកយ៉ាងពិតប្រាកដ។

4. ស្រោមសំបុត្រទី 4

4

ខ្ញុំដឹងថា អ្នកបានខិតខំយ៉ាងខ្លាំងដើម្បីឈានដល់គោលដៅរបស់អ្នក។ ពេលខ្លះអ្នកមានអារម្មណ៍ថាចង់ដកខ្លួនចេញហើយបោះបង់វា ព្រោះវាពិបាកពេកហើយអ្នកគ្រាន់តែមានអារម្មណ៍ថាអ្នកមិនធ្វើវាទៀតទេ អ្នកកំពុងតែអស់សង្ឃឹម និងបាក់ទឹកចិត្តក្នុងពេលនេះ។ តែកុំបោះបង់! ព្រោះខ្ញុំជឿជាក់ថាអ្នកនឹងទៅដល់គោលដៅទាំងនោះ អ្នកនឹងសប្បាយចិត្ត និងមានមោទកភាពចំពោះខ្លួនឯង ដូច្នេះខ្ញុំនឹងដឹងជានិច្ចថា អ្នកនឹងធ្វើវាបាន ព្រោះអ្នកខំប្រឹងប្រែងណាស់ហើយអ្នកក៏ជាមនុស្សពូកែម្នាក់ដែរ៕

ប្រភព ៖ Note. ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)