តើអ្វីដែលជារឿងឆោតល្ងង់បំផុតរបស់អ្នក ដែលអ្នកតែងតែធ្វើដើម្បីស្នេហា?

ជ្រើសរើសកាតមួយសន្លឹក ដើម្បីដឹងថា តើអ្វីដែលជាភាពឆោតល្ងង់បំផុតរបស់អ្នក ដែលអ្នកតែងតែធ្វើនៅក្នុងរឿងស្នេហា។

Screen Shot 2020 10 06 At 10.10.33 AM

ក. បើអ្នកជ្រើសយកកាតសន្លឹក ក នេះមានន័យថា ភាពឆោតល្ងង់បំផុតរបស់អ្នកគឺ អ្នកតែងតែដាក់ពេលវេលា និងគំនិតទាំងអស់របស់អ្នកដើម្បីតែស្នេហា។ អ្នកតែងតែបណ្ដុះនូវការរំពឹងយ៉ាងមុតមាំនៅក្នុងរឿងស្នេហា អ្នកហាក់ប្រគល់ដំណើរជីវិតទាំងមូលរបស់អ្នកទៅឱ្យដៃគូរបស់អ្នក អ្នកទុកគេប្រៀបដូចជាព្រះអាទិត្យបំភ្លឺជីវិតអ្នកអ៊ីចឹង។ អ្នកតែងតែគិត និងបារម្ភ ខ្លាចដៃគូមិនស្រឡាញ់អ្នក ខ្លាចខ្លួនមិនមានអ្វីគ្រប់គ្រាន់សម្រាប់គេ ដូច្នេះ អ្នកតែងតែផ្ដល់នូវអ្វីៗគ្រប់យ៉ាងឱ្យទៅដៃគូរបស់អ្នក។ សូមចាំថា ស្នេហាមិនមែនជាផ្នែកតែ១គត់សម្រាប់ជីវិតនោះឡើយ សុភមង្គលពិត នឹងកើតឡើងពីអ្នកទាំងពីរ មិនមែនជាការខំលះបង់របស់អ្នកតែម្ខាងនោះទេ។

Screen Shot 2020 10 06 At 10.10.39 AM

ខ. បើអ្នកជ្រើសយកកាតសន្លឹក ខ នេះមានន័យថា អ្នកជាមនុស្សដែលគ្មានរឿងលាក់បាំងឡើយ អ្នកតែងតែប្រាប់ពីព័ត៌មានលម្អិតប្រចាំថ្ងៃរបស់អ្នកប្រាប់ទៅដៃគូ ដោយមិនខ្វល់ថាគេចាប់អារម្មណ៍ ឬក៏អត់ទេ ពេលខ្លះសូម្បីតែរឿងតូចតាចក៏អ្នករាយការណ៍ប្រាប់គេអស់ៗដែរ ការធ្វើទង្វើបែបនេះ វាពិតជាល្ងង់ណាស់ ហើយក៏ជារឿងដែលអាចធ្វើឱ្យដៃគូធុញទ្រាន់នឹងអ្នកផងក៏ថាបាន។ ដ្បិតថាការធ្វើបែបនេះ វាជាការបង្ហាញពីភាពស្មោះត្រង់ និងទំនុកចិត្តចំពោះដៃគូម្ខាងទៀត តែអ្នកច្បាស់ទេថា ដៃគូរបស់អ្នកគេចង់បានបែបហ្នឹងនោះ។ យល់ល្អ អ្នកគួរតែកាត់បន្ថយខ្លះហើយ ព្រោះថាមនុស្សយើងទោះស្រឡាញ់គ្នាខ្លាំងយ៉ាងណា ក៏ត្រូវរក្សាភាពផ្ទាល់ខ្លួនខ្លះដែរ មិនអាចបង្ហាញគេអស់ៗ គ្មានសល់អ្វីសោះនោះឡើយ។

Screen Shot 2020 10 06 At 10.10.46 AM

គ. បើអ្នកជ្រើសយកកាតសន្លឹក គ នេះមានន័យថា ភាពឆោតល្ងង់បំផុតរបស់អ្នកគឺ តែងតែព្យាយាមសួរជម្រេញដេញដោល ចង់ដឹងរឿងរបស់ដៃគូច្រើនហួសហេតុពេក វាជារឿងដែលមិនគប្បីឡើយ ទោះបីយើង និងគេស្រឡាញ់គ្នាខ្លាំងយ៉ាងណាក៏ដោយ ក៏គួរតែរក្សាគម្លាត និងចន្លោះខ្លះសម្រាប់សសេរីភាពឱ្យដៃគូយើងដែរ មិនមែនសួរដេញដោល តាមគេស្អិតរកដកឃ្លាមិនបាននោះទេ។ ការដែលអ្នកតែងតែតោងគេស្អិត ប្រចណ្ឌ ហួងហែងហួសហេតុពេក វានឹងធ្វើឱ្យគេមានអារម្មណ៍ធុញទ្រាន់ ថប់អារម្មណ៍ជាមួយនឹងអ្នកទៅវិញទេ ព្រោះគេនឹងគិតថា ការដែលស្រឡាញ់គ្នាជាមួយអ្នក បានធ្វើឱ្យគេបាត់បង់សេរីភាព និងពេលវេលាផ្ទាល់ខ្លួនខ្លាំងបំផុត។

Screen Shot 2020 10 06 At 10.10.52 AM

ឃ. បើអ្នកជ្រើសយកកាតសន្លឹក ឃ នេះមាន័យថា ភាពឆោតល្ងង់របស់អ្នកគឺ ការដែលព្រងើយកន្តើយចំពោះដៃគូ ដ្បិតថាអ្នកស្រឡាញ់ដៃគូខ្លាំង តែអ្នកមិនដែលបង្ហាញពីទង្វើ កាយវិការ ឬស្ទើរតែមិនដែលនឹងនិយាយថា ម្ខាងទៀតសំខាន់សម្រាប់សម្រាប់អ្នកប៉ុនណាឡើយ។ អ្នកតែងតែធ្វើឱ្យដៃគូម្ខាងទៀត គេមានអារម្មណ៍ខឹង និងអន់ចិត្តជាមួយអ្នក ព្រោះតែភាពសោះអង្គើយ ព្រងើយកន្តើយរបស់អ្នកចំពោះគេ អ្នកស្ទើរតែធ្វើឱ្យគេបាត់បង់សេចក្ដីស្រឡាញ់ចំពោះអ្នកទៅហើយ។ ក៏មានពេលខ្លះទៀត អ្នកហាក់មិនអើពើនឹងសម្ដីរបស់គេទាល់តែសោះ អ្នកតែងតែសន្យា តែក៏តែងតែបំភ្លេចអ្វីដែលខ្លួនឯងបាននិយាយជាមួយគេផងដែរ៕

ប្រភព ៖ ​iOne / ប្រែសម្រួល ៖​ ភី អេក (ក្នុងស្រុក)