តើអ្នកជាមនុស្សចិត្តធ្ងន់ ពូកែធ្មត់កម្រិតណា នៅក្នុងរឿងស្នេហា?

ជ្រើសរើសរូបមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងថា តើអ្នកជាមនុស្សចិត្តធ្ងន់ និងពូកែអត់ធ្មត់កម្រិតណានៅក្នុងរឿងស្នេហា?

A. ១០ %

Screen Shot 2020 10 06 At 11.09.34 AM

ប្រហែលជាសម្រាប់អ្នកក្នុងនាមជាដៃគូ នៅក្នុងក្តីស្រឡាញ់ នៅពេលខឹង អ្នកមិនចេះឡូឡាទេ។ អ្នកមិនដែលទទួលយកថាដៃគូរបស់អ្នកធ្វើខុស ឬក្បត់អ្នកឡើយ។ ភាពស្មោះត្រង់គឺជាអ្វីដែលអ្នកត្រូវការបំផុតពីមនុស្សដែលអ្នកស្រឡាញ់។ ដំបូងអ្នកក៏នឹងផ្តល់ការទុកចិត្តជាក់លាក់ដល់អ្នកដទៃដែរ។ ប៉ុន្តែប្រសិនបើការទុកចិត្តរបស់អ្នកត្រូវបានបំផ្លាញម្តងហើយនោះ មនុស្សម្នាក់នោះនឹងមិនមានឱកាសជាលើកទី ២ ទេ។ អ្នកប្រាកដជានឹងឃ្លាតឆ្ងាយដោយចាកចេញពីអ្នកក្បត់ដែលបានធ្វើឱ្យអ្នកខកចិត្ត ប្តេជ្ញាមិនអត់ទោស ឬអត់ធ្មត់ចំពោះគេទៀតទេ។

B. ៨៥%

Screen Shot 2020 10 06 At 11.09.38 AM

អ្នកគឺជាមនុស្សរឹងចចេសក្នុងសេចក្ដីស្រឡាញ់ ការធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកនឹងបិទភ្នែកដោយប្តេជ្ញាថានឹងមិនទៅណាឡើយ។ អ្នកស៊ូទ្រាំនឹងការឈឺចាប់ដែលបណ្តាលមកពីកំហុសរបស់ដៃគូ បើទោះជាត្រូវដៃគូព្រងើយកន្តើយដោយទុកឱ្អ្នកចោល តែងតែធ្វើឱ្យអ្នកឈឺចាប់ខូចចិត្តក៏ដោយ។ មិនថាពួកគេធ្វើខុសប៉ុន្មានដងទេ អ្នកនឹងនៅក្បែរគេតស៊ូក្នុងការមិនបែកបាក់ទៅណាឡើយ។ ការអត់ធ្មត់ និងចិត្តអំណត់របស់អ្នកអាចត្រូវបានគេនិយាយថាជាមនុស្សខ្វាក់ ព្រោះតែស្នេហា។

C. ៦០%

Screen Shot 2020 10 06 At 11.09.42 AM

ក្នុងរឿងស្នេហា អ្នកច្រើនធ្វើដូចម្តាយចាស់ចិញ្ចឹមកូន។ អ្នកចូលចិត្តមើលថែរក្សាមនុស្សម្នាក់ទៀត គ្រប់ពេលតែងតែណែនាំ និងត្រួតពិនិត្យពួកគេរៀងរាល់នាទីតាមដានមើលគាត់ និងផ្តល់ឱ្យពួកគេនូវអ្វីដែលល្អបំផុត។ អ្នកជាមនុស្សលះបង់ និងតែងតែធ្វើអ្វីៗគ្រប់យ៉ាង តែងតែផ្តល់អាទិភាពដល់មនុស្សដែលអ្នកស្រលាញ់។ ទោះបីជាពួកគេធ្វើខុសក៏ដោយអ្នកនឹងគ្រាន់តែស្ដាប់ ហើយបន្ទាប់មកក៏អភ័យទោសឱ្យគេដដែល។ បេះដូងរបស់អ្នកគឺដូចជាម្តាយដ៏អស្ចារ្យ ម្តងហើយម្តងទៀតដែលអត់ទោសឱ្យកូនល្ងីល្ងើរបស់អ្នក។ ប៉ុន្តែទោះជាយ៉ាងណា ភាពស្និទ្ធស្នាលរបស់អ្នក វាពិតជាធ្វើឱ្យអ្នកងាយនឹងឈឺចាប់ ខូចចិត្ត ដ្បិតដៃគូរបស់អ្នកមិនសូវអើពើចំពោះអ្នក។

D. ៤០%

Screen Shot 2020 10 06 At 11.09.45 AM

ភាពអត់ធ្មត់ និងការអំណត់របស់អ្នកគឺមានជាមធ្យម។ ប្រសិនបើដៃគូរបស់អ្នកធ្វើខុសបណ្តាលឱ្យអ្នកបាត់បង់ការទុកចិត្ត ឬធ្វើឱ្យអ្នកឈឺចាប់ អ្នកត្រៀមខ្លួនអភ័យទោស ហើយផ្តល់ឱ្យអ្នកដទៃនូវឱកាសទីពីរដើម្បីកែ ប្រសិនបើពួកគេពិតជាប្រែចិត្ត។ អ្នកថែមទាំងក្រឡេកមើលបញ្ហាហើយសារភាពកំហុសខ្លួនឯងខ្លះផងដែរ។ អ្នកតែងតែវាយតម្លៃអ្វីៗតាមទិសដៅ គោលដៅ។ ប៉ុន្តែប្រសិនបើពួកគេធ្វើវាម្តងហើយម្តងទៀត អ្នកនឹងមិនឈរទេក្រោកឡើងហើយដើរចេញភ្លាមៗតែម្ដង៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)