រូបដែលអ្នកមើលឃើញមុនគេ នឹងបង្ហាញអ្នកឱ្យដឹងថា សាច់ញាតិ និងអ្នកក្រៅ មើលអ្នកដោយបែបណា?

តើរូបអ្វីដែលអ្នកឃើញមុនគេ នឹងបង្ហាញកម្អិតជាច្រើនអំពីអ្នក ជាមួយនឹងការគិតរវាងសាច់ញាតិ និងអ្នកក្រៅ ដែលគិតអំពីអ្នកផងដែរ។

ក. ចេក​មួយ

1200px Banana Single

សាច់ញាតិ ៖ អ្នកជាមនុស្សតឹងរឹង មត់ចត់ និងពិបាកយល់ចិត្ត រឹងរូស​ និងចចេសយ៉ាងខ្លាំង។ អ្នកពូកែវែកញែកវិភាគតក្កវិជ្ជាមានមានខួរក្បាលល្អ និងមានហេតុផលត្រឹមត្រូវ។ អ្នកជាមនុស្សស្មោះត្រង់ មានគោលការណ៍ប្រុងប្រយ័ត្នគ្រប់កាលៈទេសៈ មិនមែនជាមនុស្សដែលមានមនោសញ្ចេតនាច្រើនទេ។ អ្នកដឹងពីរឿងរ៉ាវច្រើន ត្រូវស្គាល់អ្វីដែលត្រឹមត្រូវ និងអ្វីដែលមត់ចត់ និងអ្វីដែលគួឱ្យចង់ជឿ អ្វីដែលសំខាន់នោះគឺ អ្នកជាមនុស្សចេះគ្រប់គ្រងលើខ្លួនឯង។

អ្នកខាងក្រៅ ៖ អ្នកជារឿយៗលាក់ខ្លួនអ្នកអាថ៌កំបាំង និងពិបាកក្នុងការទាក់ទងជាមួយអ្នកដទៃណាស់ តែការពិត អ្នកជាមនុស្សដែលសាមញ្ញ អាចដឹងពីគំនិត និងអារម្មណ៍របស់អ្នកដទៃ ដើម្បីធ្វើឱ្យសមស្របតាមនោះ។ អ្នកមានគុណសម្បតិ្តរបស់អ្នកដឹកនាំ ឆ្លាត មានទំនួលខុសត្រូវខ្ពស់ មានភាពឯករាជ្យ និងរឹងមាំហើយនឹងន។ វាមិនងាយស្រួលទេសម្រាប់អ្នកដទៃក្នុងការទាក់ទង ឬនៅជិតចូលមកក្បែរអ្នក។

តើអ្នកជានរណា?

អ្នកមិនចូលចិត្តជួបអ្នកណាទេ ដូច្នេះតែងតែព្យាយាមលាក់អារម្មណ៍ពិតរបស់អ្នក។ អ្នកក៏អាចស្អប់ចរិតបុគ្គលិកលក្ខណៈខ្លះរបស់អ្នកខ្លួនឯងដែរ។ អ្នកជាមនុស្សដែលមិនចេះខ្វល់ខ្វាយ ហើយមិនខ្វល់ពីអ្វីដែលអ្នកដទៃគិតនោះឡើយ។ នៅពេលដែលអ្នកមានការអាក់អន់ចិត្តលើនរណាម្នាក់ មនុស្សនោះនឹងក្លាយជាពិភពលោកសម្រាប់អ្នក។ ចំពោះអ្នកដែលអ្នកមិនចូលចិត្ត អ្នកមិនទាំងមើល មិនគិតពីអ្វីដែលពួកគេគិត ឬនិយាយឡើយ។ ជាទូទៅអ្នកមានអាកប្បកិរិយាស្ងប់ស្ងាត់ចំពោះមនុស្សគ្រប់គ្នា ដោយគ្រាន់តែផ្តោតលើកិច្ចការផ្ទាល់ខ្លួនរបស់អ្នករស់នៅជាលក្ខណៈបុគ្គល។

ដៃគូដ៏ល្អឥតខ្ចោះសម្រាប់អ្នក ៖

ដៃគូល្អឥតខ្ចោះរបស់អ្នកត្រូវតែឆ្លាតវាងវៃ និងផ្លូវចិត្តល្អប្រសើរ។ គាត់ / នាងត្រូវតែច្បាស់លាស់ល្មមដើម្បីយល់ពីគំនិតរបស់អ្នកដោយមិនចាំបាច់និយាយ។ ពួកគេក៏ត្រូវមានបុគ្គលិកលក្ខណៈ និងភាពក្លាហានដូចអ្នកដែរ ដើម្បីអាចសក្តិសមជាមួយនឹងអ្នក។ លើសពីនេះដៃគូរបស់អ្នកក៏ត្រូវមានឆន្ទៈ និងភាពជឿជាក់លើខ្លួនឯងផងដែរ។

ខ. មុខមនុស្សអង្គុយអង្រឹង និងអ្នករុញអង្រឹង

Girl In A Hammock Doodle Vector 4691213

សាច់ញាតិ ៖ អ្នកជាមនុស្សល្ងង់ ស្លូត មិនក្រៀមក្រំមិនថាអ្នកតូចចិត្តនៅខាងក្នុងក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនល្អក្នុងការលាក់អារម្មណ៍របស់អ្នកទេ អ្នកនៅតែត្រូវបានរកឃើញដោយសាច់ញាតិរបស់អ្នកមិនថាអ្នកចូលចិត្ត ឬមិនចូលចិត្តអ្នកណា ឬរឿងអ្វីក៏ដោយ។ អ្នកតែងតែគិតពិចារណាដោយប្រុងប្រយ័ត្នរាល់ការសម្រេចចិត្ត មានការគោរពខ្លួនឯងខ្ពស់ មិនចូលចិត្តពឹងផ្អែក ឬសួរនរណាម្នាក់ឡើយ។ អ្នកចេះបន្ទាបខ្លួន និងគោរពអ្នកដទៃ។ ក្នុងនាមជាមនុស្សដែលរស់នៅដោយយុត្តិធម៌ ខ្មៅ និងសគឺអ្នកតែងតែបែងចែកបានយ៉ាងច្បាស់ណាស់។

អ្នកខាងក្រៅ ៖ អ្នកយកចិត្តទុកដាក់ចំពោះអ្នកដទៃដោយស្មោះ មានភាពរីករាយ និងគ្មានអារម្មណ៍ទើសទាស់ចំពោះអ្នកណាឡើយ។ អ្នកជាមនុស្សល្ងីល្ងើរគ្មានកង្វល់ និងមិនដែលសាងកំហុសបង្កើតអារម្មណ៍នៃក្ដីស្រឡាញ់ និងភាពស្មោះត្រង់ឡើយ។ ទោះជាយ៉ាងណាក៏ដោយបុគ្គលិកលក្ខណៈអ្នកធ្វើឱ្យអ្នកដទៃព្រួយបារម្ភអំពីអ្នក។ និយាយជារួម អ្នកមានចិត្តល្អ ចេះពិចារណា និងចូលចិត្តជួយមនុស្សជុំវិញខ្លួន។ អ្នកជាមនុស្សវាងវៃ ទទួលបានចំណេះដឹងភ្លាមៗ មិនចេះក្រអឺតក្រទម វាយឫកឆ្មើេងឆ្មៃទេ។ អ្នកងាយស្រុះស្រួលគ្នាជាមួយអ្នកដទៃ ប៉ុន្តែពេលចូលជិតអ្នកច្រើនតែអៀនហើយរក្សាចម្ងាយរបស់អ្នកទៅវិញ។

តើអ្នកជានរណា?

អ្នកគួរឱ្យជាមនុស្សពូកែកំប្លែង ចេះលេងសើចច្រើន ស្មោះត្រង់ ហើយមិនចូលចិត្តចងភ្ជាប់ខ្លួនអ្នកទៅនឹងរឿងស្មុគស្មាញទេ ពីព្រោះអ្នកតែងតែមានអារម្មណ៍ថាអ្វីៗនឹងល្អ។ បុគ្គលិកលក្ខណៈរបស់អ្នកមានទំនោរទៅ "បោះចោលបន្ទុកហើយរស់នៅដោយរីករាយ" ។ សម្រាប់អ្នកការរស់នៅគឺរីករាយនឹងពេលបច្ចុប្បន្ន មិនបារម្ភពីអនាគតហើយក៏មិនងាកក្រោយសោកស្តាយចំពោះអតីតកាលដែរ។

ដៃគូដ៏ល្អឥតខ្ចោះសម្រាប់អ្នក ៖

ប្រភេទប្តីប្រពន្ធល្អបំផុតសម្រាប់អ្នក ត្រូវតែជាមនុស្សដែលគួរសម មិនចាញ់កំហឹងដោយងាយ និងពូកែអត់ធ្មត់។ ពួកគេត្រូវតែរឹងមាំនៅខាងក្រៅមានភាពកក់ក្តៅនៅខាងក្នុង មានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងមានភាពជាក់លាក់។ អ្នកនឹងមិនអាចទស្សន៍ទាយនូវអ្វីដែលពួកគេមានបំណងធ្វើនោះទេ ព្រោះមនុស្សម្នាក់នេះត្រូវបានបម្រុងទុក និងគិតច្រើន។ ដៃគូរបស់អ្នកមានភាពស្ងប់ស្ងាត់ អាថ៌កំបាំង និងការគិតល្អិតល្អន់ និងប្រុងប្រយ័ត្ន។

គ. អង្រឹង

41382754f133e709714692af7c11fce5

សាច់ញាតិ ៖ អ្នកគឺជាមនុស្សតឹងរឹងនៅខាងក្រៅ ខាងក្នុងបែរជាទន់ជ្រាយ។ ជាក់ស្តែង អ្នកទន់ខ្សោយខ្លាំងងាយស្រក់ទឹកភ្នែក ប៉ុន្តែនៅតែត្រូវបង្ខំចិត្តបង្ហាញភាពធន់ ដូចរឹងមាំណាស់។ អ្នកជាមនុស្សមានមនោសញ្ចេតនាច្រើន និងងាយរសើបដែលជារឿយៗត្រូវបានសាច់ញាតិស្វែងរកដើម្បីនិយាយ និងពិភាក្សាជាមួយអ្នក ដោយសារតែអ្នកមានសមត្ថភាពស្តាប់ និងយល់បានល្អ។

អ្នកខាងក្រៅ ៖ អ្នកពិតជាស្ងប់ស្ងាត់ ប៉ុន្តែសុភាពរាបសារ និងស្ងប់ស្ងាត់ជាមួយអ្នកដែលនៅជុំវិញអ្នក។ អ្នកមានអ្វីមួយដែលផុយស្រួយដែលធ្វើឱ្យអ្នកដទៃចង់ការពារ ទោះបីជាអ្នកមិនមានភាពទន់ខ្សោយ ឬពឹងផ្អែកលើនរណាម្នាក់ក៏ដោយ។

តើអ្នកជានរណា?

អ្នកជាមនុស្សម្នាក់ដែលតែងតែមានអារម្មណ៍ឯកោនៅក្នុងចិត្តអ្នកយ៉ាងខ្លាំង។ អ្នកតែងតែចង់នៅជាមួយមនុស្សជាច្រើន ប៉ុន្តែនៅពេលអ្នកនៅក្នុងហ្វូងមនុស្សអ្នកមិនដឹងពីរបៀបប្រាស្រ័យទាក់ទងត្រឹមត្រូវទេ។ អ្នកតែងតែសង្ឃឹមថាអ្នកដទៃអាចយល់ពីអ្នក ប៉ុន្តែអ្នកខ្លួនឯងមិនដឹងពីរបៀបបង្ហាញពីអារម្មណ៍ទៅកាន់អ្នកណាទេ។ អ្នកមិនលោភលន់ ឬងប់ងល់នឹងសម្ភារៈនិយម កិត្តិនាមទេ គ្រាន់តែចង់បានជីវិតប្រកបដោយសន្តិភាព អាចសើចសប្បាយ និងរស់នៅជាមួយខ្លួនឯងតែប៉ុណ្ណោះ។

ដៃគូដ៏ល្អឥតខ្ចោះសម្រាប់អ្នក៖

អ្នកត្រូវការប្តី / ប្រពន្ធល្អដែលមានការគិត និងចំណង់ចំណូលចិត្តដូចគ្នា។ ពួកគេអាចផ្តល់ឱ្យអ្នកនូវស្ថានភាពរាងកាយល្អ ឬយ៉ាងហោចណាស់ស្ថេរភាពផ្លូវចិត្ត។ មនុស្សម្នាក់ទៀតត្រូវតែមានប្រាជ្ញា មានជំនាញ និងអាចដឹកនាំទំនាក់ទំនងនេះបានព្រោះអ្នកច្រើនតែស្ថិតក្នុងជំហរអកម្ម ការការពារ និងពឹងផ្អែកលើ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖​ ភី​ អេក (ក្នុងស្រុក)