មនុស្សស្រីពីរនាក់ដែលសំខាន់បំផុតនៅក្នុងចិត្តមនុស្សប្រុស ដែលមិនមានអ្នកណាអាចជំនួសតំណែងគេបានឡើយ

មនុស្សស្រីទាំងអស់ត្រូវដឹងថា មិនមែនអ្នកជាសង្សារ ឬជាប្រពន្ធ ពិតជាសំខាន់សម្រាប់បុរសដែលជាដៃគូ មិនមានអ្នកណាជំនួសតំណែងអ្នកនោះឡើយ។ ផ្ទុយទៅវិញ តំណែងរបស់អ្នក គឺគង់តែអាចមានអ្នកណាម្នាក់ចូលមកជំនួសមិនខាននៅថ្ងៃណាមួយ។ ប៉ុន្តែមានមនុស្សស្រីពីរនាក់ដែលសំខាន់បណផុតនៅក្នុងចិត្តមនុស្សប្រុស ហើយក៏ជាមនុស្សដែលគ្មានអ្នកណាដែលអាចមកជំនួសតំណែងគេទាំងពីរនាក់នេះបានដែរ។

Screen Shot 2020 11 02 At 10.58.19 PM

១. ម្តាយបង្កើតរបស់គាត់

អាចនិយាយបានថា សម្រាប់មនុស្សណាក៏ដោយនៅលើពិភពលោកនេះ ម្តាយគឺជាមនុស្សសំខាន់បំផុត។ នៅក្នុងបេះដូងរបស់បុរសនោះ ម្តាយរបស់គាត់គឺជាឥស្សរជនដ៏អស្ចារ្យ ផ្អែមល្ហែម និងពិសិដ្ឋបំផុត។ បុរសមិនថារឹងមាំ និងស្ងប់ស្ងាត់ប៉ុនណាទេ ប៉ុន្តែពេលដែលគាត់នៅមុខម្តាយគាត់នឹងក្លាយជាទារក ហើយអាចយំបានតាមដែលគាត់ចង់បាន។

ម្តាយគឺជាស្ត្រីដែលបានផ្តល់កំណើត និងចិញ្ចឹមគាត់ ហើយផ្តល់ឱ្យគាត់នូវសេចក្តីស្រឡាញ់ដ៏ធំធេង។ កុមារភាព វ័យជំទង់ ពេញវ័យ និងរហូតដល់ចុងបញ្ចប់នៃជីវិតម្តាយរបស់គាត់គឺជាស្ត្រីម្នាក់ដែលតែងតែភ្ជាប់ខ្លួន និងដាក់ទាំងកាយ និងបេះដូងនៅជាប់ជាមួយគាត់ជានិច្ច។ អរគុណដែលបានកើតមកហើយចិញ្ចឹមបីបាច់ដូចឋានសួគ៌ ដូច្នេះហើយទើបស្ត្រីដែលមានតួនាទីសំខាន់ក្នុងចិត្តបុរសគឺម្តាយរបស់គាត់។

វាច្បាស់ណាស់ដែលស្ត្រីគ្រប់រូបគួរដឹង។ កុំល្ងង់បើប្រៀបធៀបឋានៈរបស់អ្នកជាមួយម្តាយរបស់បុរសនោះ។ គិតអំពីវាពេលក្រោយដែលអ្នកផ្តល់កំណើតដល់កូនប្រុស តើអ្នកនឹងគិតទេប្រសិនបើកូនប្រុសរបស់អ្នកយកចិត្តទុកដាក់ចំពោះគូស្នេហ៍របស់គាត់ហើយភ្លេចអ្នក? ឱ្យគាត់ស្រឡាញ់ និងមើលថែម្តាយគាត់អ្នកប្រាកដជាទទួលបានការគោរព និងការថែរក្សាពីបុរសម្នាក់នោះបានដូចគ្នា។

KS Quote Copy

២. កូនបង្កើតរបស់គាត់

"កូនស្រីគឺជាជីវិតមុនរបស់ឪពុកនាង" ។ ប្រសិនបើអ្នកស្រឡាញ់បុរសម្នាក់ដែលមានកូនរបស់គាត់ បន្ទាប់មកទទួលយកការពិត។ ថាកូនស្រីរបស់គាត់នាពេលបច្ចុប្បន្ន និងអនាគតកាលនឹងតែងតែជាស្ត្រីដែលមានជំហរពិសេស និងមិនអាចផ្លាស់ប្តូរបាននៅក្នុងបេះដូងរបស់គាត់។

កូនស្រីរបស់គាត់ គឺជាសាច់ឈាមរបស់គាត់។ ដូចម្តាយរបស់បុរសដែរពួកគេជាស្ត្រីដែលមិនអាចជំនួសបាន។ ស្នេហាឈាម គឺពិសិដ្ឋ និងស្រស់ស្អាត។

គាត់ធ្លាប់ជាមនុស្សឆ្កួតរំភើបដោយដឹងថាគាត់មានកូន ហើយបន្ទាប់មកថ្ងៃដ៏អន្ទះសារង់ចាំកូនកើត គាត់តែងតែដឹងថាក្មេងស្រីតែងតែជួបការលំបាកជាងក្មេងប្រុស ព្រោះក្មេងស្រីមានបញ្ញា និងរាងកាយខ្សោយ។ គាត់ស្រឡាញ់ការពារ និងមើលថែថ្នាក់ថ្នមព្រះនាងតូចរបស់គាត់លើសអ្វីៗទាំងអស់នៅក្នុងពិភពលោក។ គាត់បានផ្តល់ឱ្យខ្កូនស្រីរបស់គាត់នូវអារម្មណ៍ស្មោះត្រង់បំផុត។

ប្រសិនបើអ្នកស្រឡាញ់បុរសដែលមានអតីតកាលបែបនេះ កុំច្រណែនប្រៀបធៀបខ្លួនអ្នកជាមួយកូនស្រីរបស់គាត់។ ស្រឡាញ់កូនអ្នកនឹងមានកូនមួយបន្ថែមទៀត ហើយបុរសនោះពិតជានឹងគោរព និងស្រឡាញ់អ្នកកាន់តែខ្លាំងណាស់៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)