អ្នកណាមិនល្បី តែមិនខលកក់តុទុកមុនដឹងតែអត់! តែម្តងនេះខលកក់មុនហើយ ដឹងតែទទួលបានការបញ្ចុះតម្លៃ១០%ភ្លាមៗ​ពី Color Cup សាខាគិរីរម្យ

អ្នកណាមិនល្បីថា Color Cup Cambodia​​ គឺជាផាប់មួយកន្លែងដែលប្រមូលផ្តុំទៅដោយយុវវ័យ និងតារាល្បីៗ Influencers ជប់លៀង​ជួបជុំសប្បាយមិត្តភក្តិ ក្រុមការងារ និងមនុស្សជាទីស្រលាញ់ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលបំផុត។

117306416_2722168694662005_2910732057156813779_o

Color Cup មិនត្រឹមតែបម្រើនូវម្ហូបអាហារឆ្ងាញ់ៗគ្រប់មុខ និងភេសជ្ជៈជាច្រើនប្រភេទនោះទេ​ តែបើនិយាយពីបរិយាកាសវិញគឺស្រស់ស្រាយប្លែក ដោយហាងទាំងមូលមានការតុបតែងភ្លើងពណ៌ស្រស់ស្អាត​ គំនូរលើជញ្ជាំងប្លែកៗទាក់ទាញគួរជាទីគយគន់ ជាពិសេសថែមទាំងមានក្រុមតន្ត្រីយុវវ័យច្រៀងកំដរអារម្មណ៍សម្រាប់ការទទួលទានអាហារផងដែរ។ ហើយលក្ខណៈពិសេសទាំងនេះហើយ នាំឱ្យ Color Cup ទទួលបានភ្ញៀវមកទទួលទានពេញៗរាល់ថ្ងៃ ស្ទើរតែគ្មានតុទទេរ បើមិនធ្វើការកក់តុមុនទេ គឺគ្មានកន្លែងទំនេរឡើយ។

120837964_2771442526401288_7579344623184963493_o

122522205_2787504444795096_3542411113845626210_o

កាន់តែពិសេសនោះ ពេលនេះ ហាង Color Cup បានបង្កើតកម្មវិធីពិសេសមួយសម្រាប់ជាការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានធ្វើការកក់តុជាមុនតាមទូរស័ព្ទនោះ​ នឹងទទួលបានការបញ្ចុះតម្លៃពិសេសភ្លាមៗចំនួន ១០% ទៀតផង ដោយកម្មវិធីនេះនឹងចាប់ផ្តើមចាប់ពីថ្ងៃនេះ ហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតែប៉ុណ្ណោះ។

122485000_2787504541461753_5599839955704868986_o

120202688_2763541373858070_6379041315132064885_o

ដូច្នេះ សូមអញ្ជើញមកទទួលទានអាហារឆ្ងាញ់ៗ សប្បាយជួបជុំនៅ Color Cup Cambodia សាខាគិរីរម្យ ដែលមានទីតាំងនៅក្រោយសាលា យុគន្ធរ (ផ្លូវលូ) រួចបត់តាមផ្លូវ ២៩២​ (ច្រកបងម៉ាប់អយស្ទ័រ) ហើយសម្រាប់ព័ត៌មានបន្ថែម និងការកក់តុជាមុនដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស ១០ ភាគរយ ភ្លាមៗនោះ អតិថិជនទាំងអស់អាចទាក់ទងតាមរយៈលេខទូរស័ព្ទទាំង៤ខ្សែនេះប៉ុណ្ណោះ ​ 010233020/096 345 9666/0762222396/086 33 86 76 (កម្មវិធីបញ្ចុះតម្លៃពិសេសនេះសម្រាប់តែការខលកក់តុមុននៅ Color Cup សាខាគិរីរម្យ ប៉ុណ្ណោះ) ៕

អត្ថបទ៖ ក្នុងស្រុក

118946409_2743630565849151_1127358743310545295_o

117586584_2722169277995280_1549792711886986679_o

122136317_2784680561744151_510420843753813097_o

120809515_2771442536401287_9196690890283810568_o

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers