សុំទោសម៉ែ! ដែលកូននៅតែមិនទាន់អាចមានលទ្ធភាព ជួយឱ្យម៉ែរស់នៅដោយស្រណុកសុខស្រួល និងសំណាងល្អដូចគេ

រឿងដែលប្រាថ្នាធំបំផុតក្នុងជីវិត គឺចង់ឱ្យអ្នកមានគុណរស់នៅក្នុងជីវភាពមួយដ៏សមរម្យ មានសំណាងបានរស់នៅដោយស្រណុកសុខស្រួល មានសុខភាពល្អ ជាពិសេសគឺ អាចឱ្យគាត់បានធ្វើដំណើរកម្សាន្តទៅគ្រប់កន្លលែងដែលគាត់ចង់ទៅ ប៉ុន្តែពេលនេះ កុំថាឡើយជូនគាត់ទៅដើរលេង បានហូបចុកអាហារឆ្ងាញ់ៗពេញមាត់ បើសូម្បីតែជីភាពមួយដ៏ប្រសើរ ក៏មិនអាចជូនគាត់បានផង។

Screen Shot 2020 11 09 At 8.32.45 AM

រាល់ថ្ងៃពេលខ្លះនឹកឡើងតូចចិត្ត នឹកឡើងក៏ខឹងខ្លួនឯង ហេតុអ្វីខ្លួនឯងអន់បែបហ្នឹង គ្រាន់តែលទ្ធភាពមួយហ្នឹងក៏មិនអាចធ្វើដើម្បីអ្នកមានគុណបាន? ហេតុអ្វីក៏ខ្លួនឯងអន់ដល់ថ្នាក់ហ្នឹង? ខឹងខ្លួនឯងដែលមិនអាចឱ្យអ្នកមានគុណបានហូបឆ្ងាញ់ សម្រាន្តលក់ស្រួល មិនអាចជូនគាត់ទៅដើរលេងបានច្រើន ... អ្នកមានគុណខំណាស់ដើម្បីកូន ចិញ្ចឹមកូនតាំងពីបាតជើងក្រហម រហូតដល់ប៉ុណ្ណេះ គួរណាស់តែល្មមនឹងកូនអាចមានលទ្ធភាពជូនអ្នកមានគុណវិញ តែគ្រប់យ៉ាងផ្ទុយស្រឡះ។

  • ម៉ែនៅតែធ្វើការត្រុកៗ ទាំងយប់ទាំងថ្ងៃ ដើម្បីជីវិត ក៏ដើម្បីកូនៗ។
  • ម៉ែនៅតែមិនទាន់បានសម្រាកឱ្យស្រួលកាយ ដ្បិតអីការចំណាយចាយវាយប្រចាំថ្ងៃត្រូវការជាចាំបាច់។
  • ម៉ែនៅតែមិនទាន់បានសម្រាកចិត្ត ដ្បិតកូននៅមិនទាន់បានប្រសើរ ម៉ែនឹក ម៉ែគិត ម៉ែខ្វល់ ម៉ែព្រួយបារម្ភគ្រប់ពេល គ្រប់រឿង ...។

Screen Shot 2020 11 09 At 8.33.10 AM

សុំទោសអ្នកមានគុណ កូននៅតែជាកូនគ្មានបានការ កូននៅតែជាកូនដែលមិនទាន់អាចជួយអ្វីអ្នកមានគុណបាន កូនសុំទោស! ម៉ែកាន់តែចាស់ អាយុកាន់តែច្រើន សុខភាពក៏កាន់តែយ៉ាប់ ចំណែកកូនវិញ ក៏នៅតែយ៉ាប់ នៅតែពិបាក មិនទាន់បានប្រសើរឡើងសោះ !!!៕

Screen Shot 2020 11 09 At 8.33.20 AM

Screen Shot 2020 11 09 At 8.33.15 AM

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ