នារី​ឆ្លាតវៃ​គេ​មាន​តិចនិក​ពិសេស ៣ នេះ ដើម្បី​គ្រប់គ្រង​និង​រំងាប់​អារម្មណ៍​នៅ​ពេល​ខឹង​នរណា​ម្នាក់

ជា​ទូទៅ​មនុស្ស​ស្រី​តែងតែ​ឆាប់​មាន​អារម្មណ៍​ឆេវ.ឆាវ និង​ខឹង.សម្បា​លឿន​ជាង​បុរស ដោយ​នោះ​អាច​ថា​ជា​ធម្មជាតិ​របស់​មនុស្ស​ស្រី​ទៅ​ហើយ ប៉ុន្តែ​ក៏​មាន​មនុស្ស​ស្រី​ឆ្លាតវៃ​ខ្លះ​ដែល​ចេះ​មាន​វិធី​ផ្ទាល់​ខ្លួន ដើម្បី​កែប្រែ​ទម្លាប់​មិន​ល្អ​មួយ​នោះ។

នៅ​ពេល​ដែល​មនុស្ស​ស្រី​ខឹង​ខ្លាំង គឺ​ពួក​គាត់​តែងតែ​គ្រប់គ្រង​អារម្មណ៍​មិន​បាន​ល្អ ហើយ​ជួន​ខ្លះ​ទាំង​សម្តី​ចេញ​ពី​មាត់​ក៏​ដូច​គ្នា ដែល​ហ៊ាន​និយាយ​ទៅ​កាន់​នរណា​ម្នាក់​ដោយ​ឥត​បាន​ព្រាង​ទុក។ យ៉ាងណាមិញ​អ្នក​ក៏​គួរ​តែ​រៀន​ពី ៣ ចំណុច​នេះ ដើម្បី​ឲ្យ​អ្នក​អាច​ទម្លាប់​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ល្អ នៅ​ពេល​មាន​រឿង​រកាំ.រកូស​ណា​មួយ៖

១) ចេះ​រំងាប់​ចិត្ត​និង​មើល​គ្រប់​ជ្រុងជ្រោយ

Ice_screenshot_20210117 215126

សន្តិភាព​ផ្លូវ​ចិត្ត និង​ការ​បន្ថយ​កម្តៅ​ក្នុង​ចិត្ត គឺ​មិនមែន​សុទ្ធ​តែ​មនុស្ស​ស្រី​រាល់​គ្នា​អាច​ធ្វើ​បាន​នោះ​ទេ ប៉ុន្តែ​បើ​អ្នក​អាច​ឈាន​ដល់​ចំណុច​នោះ គឺ​រាប់​ថា​ល្អ​បំផុត​ហើយ។ ប្រភេទ​មនុស្ស​ស្រី​បែបនេះ​គឺ​ឆ្លាតវៃ នៅ​ពេល​មាន​រឿង​ខឹង​សម្បា​ណា​មួយ គឺ​ឲ្យ​តម្លៃ​គេ​ខ្ពស់ មិន​ចេះ​តែ​ចោទប្រកាន់​ ឬ​ខឹង​ដាច់​ក្បាល​កន្ទុយ ហើយ​នាង​ចូលចិត្ត​សិក្សា​មើល​គ្រប់​ជ្រុងជ្រោយ ពោល​មិនមែន​ស្តាប់​ឬ​មើល​តែ​មួយ​ជ្រុង​ហើយ​វិនិច្ឆ័យ​លើ​គេ​នោះ​ទេ។

២) ទទួល​ខុស​ត្រូវ​គ្រប់​បញ្ហា​ទាំង​អស់

Ice_screenshot_20210119 130433

ធ្លាប់​លឺ​ទេ មនុស្ស​ស្រី​ខ្លះ​ពេល​មាន​បញ្ហា​ក្នុង​ខ្លួន តែងតែ​រាលដាល​មក​ដល់​គេ​ឬ​មនុស្ស​ជុំវិញ​ខ្លួន​ដែរ​ហើយ រហូត​ដល់​ពេល​ខ្លះ​មិន​ព្រម​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង​ថែម​ទៀត។ មនុស្ស​ស្រី​ដែល​ឆ្លាតវៃ​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ គឺ​ពួក​នាង​រមែង​យក​កំហុស​នោះ​មក​ធ្វើ​ជា​មេរៀន ហើយ​មិន​ខ្លាច​នឹង​ទទួល​ស្គាល់​ថា​នាង​បាន​ធ្វើ​ខុស​ឡើយ នោះ​ក៏​រឹត​តែ​មិន​ខ្លាច​នឹង​ការ​និយាយ​សុំទោស ឬ​ទទួល​ខុស​ត្រូវ​លើ​ការ​ដោះស្រាយ​នៅ​រឿងរ៉ាវ​មួយ​នោះ។

៣) តែងតែ​គិត​វិជ្ជមាន

Ice_screenshot_20210119 130410

ទោះ​មាន​រឿង​អ្វី​ក៏​ដោយ មនុស្ស​ស្រី​ឆ្លាតវៃ​មិន​ចូលចិត្ត​បន្ថែម​បន្ទុក ឬ​គិត​ឲ្យ​រឿង​នោះ​កាន់​តែ​ធំ កាន់​តែ​ឆ្ងាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ​នាង​ចូលចិត្ត​គិត​បែប​វិជ្ជមាន ដោយ​លើក​ទឹកចិត្ត ជំរុញ​ឬ​បំផុស​ទឹកចិត្ត​ទាំង​ខ្លួន​ឯង និង​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​គិត​ល្អៗ​ឡើង​វិញ៕

ប្រភព៖ Phunutoday | ប្រែ​សម្រួល៖ ក្នុង​ស្រុក