មិន​ទាន់​បាន​លេង​ប្រកួតផ្លូវការ​ផង! ខ្សែការពារកណ្ដាល Paddy Barret ចាកចេញ​ពី​ព្រះខ័នរាជស្វាយរៀង​ទៅ​លេង​នៅ​អៀកឡើងវិញបាត់

ខ្សែការពារ​កណ្ដាល Paddy Barret បាន​ចាកចេញ​ពីក្លិបព្រះខ័នរាជស្វាយរៀង​ហើយ​​ ក្រោយ​ចុះ​កុងត្រា​មិន​បានប៉ុន្មាន​ផង​ ខណៈ​មូលហេតុនៃ​ការ​ចាកចេញ​នេះ​ក៏​គេ​មិន​ដឹង​នៅ​ឡើយ​ដែរ។

Barret

ត្បិត​តែ​ក្លិប​មាន​មូលដ្ឋាន​នៅខេត្តស្វាយរៀងមិន​ទាន់​ប្រកាស​អំពី​ការ​ចាកចេញ​របស់​ខ្សែ​ការពារ​សញ្ជាតិ​អៀកឡើង​រូបនេះ ប៉ុន្តែ​កីឡាករ​វ័យ២៧​​ត្រូវ​បាន​ក្លិប​លីគកំពូលអៀកឡង់ St Patrick's Athletic FC ប្រកាស​ពី​ការ​ចុះកុងត្រា​រួច​ទៅ​ហើយ។

ភាដដយ

មូលហេតុ​នៃ​ការ​ចាកចេញរបស់កីឡាករ​ដើម​កំណើត​នៅ​អឺរ៉ុប​រូបនេះ​មិន​ទាន់​ត្រូវ​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​តាម​រយៈ​ការ​វិភាគរបស់ទំព័រហ្វេសបុកកីឡាករ​មួយ​គឺ៖

Paddy

-ពិបាកសម្របខ្លួននឹង​ស្ថានភាព​នានា​ក្នុង​ប្រទេស​កម្ពុជា(​អាកាសធាតុ ម្ហូបអាហារ មជ្ឈដ្ឋានជុំវិញខ្លួន...)

-ទម្រង់​លេង​មិន​ល្អ​តាម​ការ​ទាមទាររបស់​ក្លិប គ្រូបង្វឹក

-ប្រាក់ឈ្នួលតិច លីគកំពូលកម្ពុជាជាលីគ​ប្រកួតប្រជែង​ទាប មិន​សក្តិសម

-ក្លិប​ផ្សេង​ឲ្យ​ប្រាក់​ឈ្នួល​ខ្ពស់ជាង​នៅ​កម្ពុជា​និង​លក្ខខ័ណ្ឌ​ល្អ​ជាង​គ្រប់​យ៉ាង

នេះ​មានន័យ​ថា​ក្លិប​ចាំបាច់​ត្រូវ​រក​ខ្សែការពារ​បរទេស​ណា​ម្នាក់​មកជំនួស​កៅអី​កីឡាករ​ម្នាក់ ខណៈ​កូតា​កីឡាករ​បរទេស​នៅ​សល់​តែ​៤​នាក់​ប៉ុណ្ណោះ៕