គួរឱ្យអាណិតណាស់! តារាកំប្លែងជើងចាស់អ្នកនាង សំប៉ូលីដា ឈឺសម្រាកព្យាបាលនៅមន្ទីពេទ្យគ្មានលុយព្យាបាល

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយពីវត្តមានតារាកំប្លែងជើងចាស់អ្នកនាង សំប៉ូ លីដា ដែលមានប្រិយភាពគួរសមកាលពីប៉ុន្មានឆ្នាំមុន។ ហើយនៅពេលនេះ អ្នកនាង សំប៉ូលីដា មានជំងឺជាទម្ងន់និងកំពុងតែសម្រាកនៅមន្ទីពេទ្យផងដែរ។

14

បើយោងតាមការPost របស់លោក អ៊ឹម ជីវា បានសរសេររៀបរ៉ាបយ៉ាងកំសត់ថា៖

អាណិតគាត់ពេលឈឹគ្មានលុយព្យាបាល ហុឺ...! តារាកំប្លែង អ្នកនាង សំប៉ូលីដា ! ពេលនេះគាត់មានជំងឺទឹកនោមផ្អែម និងដំបៅក្រពះធ្ងន់ធ្ងរ ! គាត់ត្រូវចំនាយថវិការមួយថ្ងៃ ៥០$ តែគាត់គ្មានថវិការព្យាបាលទេ ព្រោះគាត់ច្រៀងនៅហាងបានតែ១ខែ៣០០$ ណាមួយពេលនេះធ្លាក់ខ្លួនឈឺទៅច្រៀងហាងមិនកើត គ្មានលុយព្យាបាលទេ ! សូមបងប្អូនមិត្តសិល្បៈជួយគាត់ម្នាក់បន្តិចៗផងដើម្បីអោយគាត់បានលុយទៅព្យាបាលជំងឺផង ! ។

អ្នកនាង សំប៉ូលីដា បាននិយាយ ថា រាល់ថ្ងៃច្រៀងបានតែ១ខែ ៣០០$ទេ ត្រូវចិញ្ចឹម្តាយផង ចិញ្ចឹមកូនផង ចាយវាយប្រចាំថ្ងៃផងចឹងវាមិនសល់ទេប្អីនជីវ៉ាអើយ ណាមួយបងចាស់ផង មិនសូវមានអ្នកហៅថតឬហៅឡើងឆាកឡើយ ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា

ខាងក្រោមនេះជារូបភាពដែលគាត់កំពុងតែសម្រាកព្យាបាលនៅមន្ទីពេទ្យ

12

13

15

ប្រភព៖ អ៊ឹម ជីវា

អត្ថបទ៖ Mr. Fun Cambodia