បទក្រមុំតែងកាយ ដែលជាចង្វាក់ប្រពៃណីខ្មែររបស់លោក ម៉ៅ ហាជី ស្តាប់ហើយគួរឲ្យចង់រាំលេងកម្សាន្តតែម្តង (មានវីឌីអូ)

នាពេលថ្មីៗ លោក ម៉ៅ ហាជី តារាចម្រៀងជ្រកក្រោមផលិតកម្ម ទីក្រុងភាពយន្ត(Town Production) បានចេញនូវបទចម្រៀងមួយបទក៏ដូចជាបទទីមួយរបស់លោក សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ដោយបទនោះមានចំណងជើងថា ក្រមុំតែងកាយ

111

បទ ក្រមុំតែងកាយ របស់លោក ម៉ៅ ហាជី បានធ្វើឲ្យអ្នកនិយមគាំទ្រខ្លួន និង គាំទ្រផលិតកម្ម ទីក្រុងភាពយន្ត (Town Production) សរសើរមិនដាច់ពីមាត់ ព្រោះទាំង ប៉ារ៉ូលបទចម្រៀង បទភ្លេង ការច្រៀង ពិតជាផ្អែមស្រទន់ អន្លុងអន្លោច ស្តាប់ហើយគួរឲ្យចង់រាំលេងកម្សាន្តជាមួយនឹងបទចម្រៀងដែលជាចង្វាក់ប្រពៃណីខ្មែរមួយបទនេះតែម្តង។

បើនិយាយពីរូបភាព Music Video វិញ រឹតតែស៊ីគ្នាជាមួយនឹងអត្ថន័យបទចម្រៀងតែម្តង ព្រោះនៅក្នុងនោះគឺមានទាំងការរាំលេងកម្សាន្ត ការតែងខ្លួនជាច្រើនស្ទាយ៍របស់តួស្រី ហើយអ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺទេសភាពបែបស្រុកស្រែ ដែលធ្វើឲ្យ Music Video បទមួយនេះកាន់តែរស់រវើកបន្ថែមទៀត។

ចង់ដឹងកាន់តែច្បាស់ថាចម្រៀងមួយបទនេះពិរោះយ៉ាងណានោះ

សូមទស្សនាវីឌីអូខាងក្រោម:

អត្ថបទ៖ Mr. Fun Cambodia

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers