ស្មានមិនដល់សោះថាបទ ស្រលាញ់បងអត់ខាត របស់ ស៊ីរីកា ត្រូវចិត្តបងប្អូនកញ្ញាៗដល់ថ្នាក់នេះ (មានវីឌីអូ)

កញ្ញា ស៊ីរីកា តារាចម្រៀងស្រីសម្លេងខ្ពស់ជ្រកក្រោមទ្រនំ ផលិតកម្មទីក្រុងភាពយន្ត (Town Production) និងជាម្ចាស់បទ "ជំនូន" ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនទូទាំងផ្ទៃប្រទេសដោយមានការទស្សនានៅលើ YouTube រហូតទៅដល់ជាង ប្រាំមួយលានដង (6M Views) កាលពីដើមខែធ្នូឆ្នាំ២០២០។

1

2

2021 03 22_124806

ហើយនាពេលថ្មីៗនេះកញ្ញា ស៊ីរីកា ក៏បានចេញបទចម្រៀងមួយបទដែលជាចង្វាក់ប្រពៃណីសម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខផងដែរ ដោយបទនោះមានចំណងជើងថា "ស្រលាញ់បងអត់ខាត"។ បទ ស្រលាញ់បងអត់ខាត របស់កញ្ញា ស៊ីរីកា មួយបទនេះ ពិតជាពិរោះខ្លាំងមែនទែន ហើយបើនិយាយពីអត្ថន័យបទនេះវិញ គឺត្រូវចិត្តបងប្អូននារីៗខ្លាំងណាស់។  មូលហេតុដែលនិយាយថាបទនេះ ត្រូវចិត្តបងប្អូននារីៗ ព្រោះតែពាក្យពេចន៍ដែលប្រើនៅក្នុងបទចម្រៀងមួយបទនេះ គឺដើរខ្សែលើខាងប្រុសសុទ្ធតែម្តង ដោយអត្ថន័យស្នេហាក្រោយពេលស្រលាញ់គ្នាក្នុងបទចម្រៀងមួយបទនេះ គឺខាងប្រុសតែងតែព្យាយាមបំពេញនូវរាល់តម្រូវការរបស់នារីដែលជាសង្សាររបស់ខ្លួន មិនថាជា កាតទូរស័ព្ទ ឬ ការពិសារអ្វីនៅខាងក្រៅនោះទេ កៅសិបភាគរយគឺខាងប្រុសជាអ្នកចំណាយតែម្តង។

ហើយបើចង់ដឹងកាន់តែច្បាស់ថាត្រូវចិត្តបងប្អូននារីខ្លាំងប៉ុនណានោះ

សូមទស្សនាវីឌីអូខាងក្រោម៖

អត្ថបទដោយ៖ Mr. Fun Cambodia

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers