តើអ្នកជាមនុស្សដែលមានអារម្មណ៍ ពុះកញ្ច្រោលខ្លាំងប៉ុនណា នៅក្នុងរឿងស្នេហា?

ជ្រើសរើសផ្កាឈូរីមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងពីអារម្មណ៍របស់អ្នកចំពោះរឿងស្នេហា តើអ្នកជាប្រភេទមនុស្សដែលពុះកញ្ច្រោលខ្លាំងកម្រិតណា?

A. កូនចៀមនៅតាមផ្លូវ តែជាឆ្កែចចកចាស់នៅលើគ្រែ

Screen Shot 2021 03 29 At 11.52.56 AM

អ្នកគឺជាអ្នកប្រយុទ្ធដ៏គួរឱ្យទាក់ទាញបំផុត នៅក្នុងស្ថានភាពជាក់ស្ដែង។ អ្នកមានបុគ្គលិកលក្ខណៈរួបរួម និងចេះអៀនខ្មាស ប៉ុន្តែពេលខ្លះអ្នកក៏មានគំនិតទុទិដ្ឋិនិយម និងអវិជ្ជមានដែរ។ អ្នកច្រើនតែបង្ហាញភាពខ្វះទំនុកចិត្ត និងជំនឿចិត្ត ដែលបណ្តាលឱ្យអ្នកផ្សេងមើលមកហាក់ដូចជាមើលស្រាលលើអ្នកជាខ្លាំង។ ជាទូទៅនៅក្នុងទំនាក់ទំនងមួយ អ្នកច្រើនតែដើរតួនាទីអកម្ម ដោយអនុញ្ញាតឱ្យដៃគូផ្សេងទៀតវាយប្រហារយ៉ាងសកម្ម។

ទោះជាយ៉ាងណាក៏ដោយ នៅពេលយប់ អ្នកបែរជាផ្លាស់ប្តូរតួនាទីភ្លាមៗជាមួយដៃគូ។ អ្នកប្រែក្លាយពីកូនចៀម ទៅជាឆ្កែចចកដ៏កំណាច និងសាហាវ ជាពិសេសជាមួយនឹងមនុស្សភេទផ្ទុយ។ ភាពខ្មាសអៀន និងខ្លាចរអា បានរលាយបាត់ពីរូបរាងរបស់អ្នក ដែលផ្តល់មធ្យោបាយដើម្បីធ្វើឱ្យខូចសតិអារម្មណ៍ និងងប់ងល់។

B. ដំណើរផ្សងព្រេង និងអស្ចារ្យ

Screen Shot 2021 03 29 At 11.53.01 AM

អ្នកគឺជាអ្នកផ្សងព្រេង ដូចជាសកម្មភាពរំញោចអារម្មណ៍ទាំងនៅក្នុងជីវិត និងស្នេហា។ អ្នកគឺមានភាពពុះកញ្ច្រោល ស្រស់ស្រាយ ជាញឹកញាប់ ដើម្បីផ្តួចផ្តើមនៅក្នុងសេចក្ដីស្រឡាញ់។ អ្នកចូលចិត្តគ្រប់គ្រង និងត្រួតត្រាទំនាក់ទំនងរបស់អ្នក។ អ្នកធ្វើសកម្មភាពតាមសភាវគតិ ចូលចិត្តលេងល្បែងស្នេហាជាខ្លាំង។ ដៃគូរបស់អ្នកកាន់តែពិបាកក្នុងការយកឈ្នះ អ្នកកាន់តែទាក់ទាញទ្វេដង។

អ្នកថែមទាំងរីករាយ ក្នុងការបន្ថែមបញ្ហាប្រឈមក្នុងជីវិតស្នេហារបស់អ្នក។ ទំនាក់ទំនងខ្លាំង និងអស្ចារ្យគឺជាអ្វីដែលអ្នកពេញចិត្ត។ ដោយសារតែអ្នកស្អប់ភាពអផ្សុក និងស្ថិរភាពខ្លាំងណាស់។

C. មនោសញ្ចេតនាសមស្រប

Screen Shot 2021 03 29 At 11.53.07 AM

អ្នកជាប្រភេទមនុស្សដែលចូលចិត្តប្រាស្រ័យទាក់ទងក្នុងស្នេហា គឺជាប្រភេទមនុស្សដែលចូលចិត្តចំណេះដឹង និងការយល់ដឹង។ តែងតែព្យាយាមអង្គុយហើយនិយាយជាមួយដៃគូពេលមានបញ្ហាអ្វីមួយកើតឡើង។ អ្នកនិយាយត្រង់ច្បាស់ ហើយចេះដោះស្រាយអ្វីៗគ្រប់យ៉ាងឱ្យបានត្រឹមត្រូវ។

លើសពីនេះ អ្នកក៏មានមនោសញ្ចេតនាខ្លាំងដែរ នៅពេលដែលអ្នកពិតជាស្រលាញ់នរណាម្នាក់ អ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យពួកគេសប្បាយរីករាយ និងត្រេកអរ។ អ្នកច្រើនតែគ្របដណ្ដប់ដោយក្តីស្រឡាញ់ ពីព្រោះអ្នកមានភាពចាស់ទុំ យុត្តិធម៌មានប្រាជ្ញា និងចេះតុបតែង រៀបចំខ្លួនផងដែរ។

D. ស្មោះត្រង់មានស្ថិរភាព

Screen Shot 2021 03 29 At 11.53.12 AM

អ្នកតែងតែមានបំណងសម្រាប់ទំនាក់ទំនងស្មោះត្រង់ និងយូរអង្វែង។ សម្រាប់អ្នកគុណភាពសំខាន់បំផុតក្នុងការបង្កើតស្នេហា គឺភាពស្មោះត្រង់។ អ្នកតែងតែព្យាយាមទប់ទល់នឹងការល្បួងពីខាងក្រៅទាំងអស់ ដោយអស់ពីចិត្តសម្រាប់ដៃគូរបស់អ្នក ហើយចង់ឱ្យគេប្រគល់ដួងចិត្តរបស់គេឱ្យអ្នកអស់ពីចិត្តដូចគ្នាដែរ។

ប៉ុន្តែ អ្នកហាក់យឺតយ៉ាវក្នុងការចាប់ផ្ដើមស្រឡាញ់ ដោយសារតែខ្លាចគេក្បត់។ ដូច្នេះទំនាក់ទំនងពីមិត្តភាពទៅស្នេហា នឹងមានប្រសិទ្ធិភាពសម្រាប់អ្នក៕

ប្រភព ៖ iOne / ប្រែសម្រួល ៖​ Knongsrok