ស្ទើតែមិនគួរឲ្យជឿ ថាលោកជា ស្រួច​ អតីតតារាសម្តែង និង កីឡាករប្រដាល់ធ្លាក់ខ្លួនដល់ថ្នាក់នេះ

ប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់ហើយ ព្រោះអតីតកាលរបស់លោក ជា ស្រួច គាត់គឺជាកីឡាករ ប្រដាល់ដែលមានឈ្មោះបោះសម្លេងមួយរូប រហូតដល់អ្នកដឹកនាំសម្តែងជ្រើសរើសគាត់ មកសម្តែងជាតួអង្គឯកក្នុងបទ បេះដូងអ្នកប្រដាល់ របស់ លោក ខេមរៈ សិរីមន្ត

លោក ជា ស្រួច បានចាកចេញពីរង្វង់សិល្បៈ និង បោះបង់អាជីពជាអ្នកប្រដាល់របស់ខ្លួនចោល ព្រមទាំងចាកចេញពីក្រុងភ្នំពេញទាំងភាពឈឺចាប់បំផុតដែលពិបាកនឹងបរិយាយ ក្រោយពេលត្រូវបានបែបបាក់គ្នាជាមួយអតីតភរិយារបស់លោក ដែលលោកស្រលាញ់អស់ពីបេះដូង។

តាំងពីអ្នកប្រដាល់លំដាប់ប្រទេស ធ្លាក់ខ្លួនជាងកម្មករសំណង់ រសាត់អណ្តែតមកដល់ខេត្តរតនគិរី ឥលូវគាត់ស្ទើរតែគ្មានបាយហូប សុំផ្ទះគេជ្រក នៅភូមិជ្រៃសង្កាត់យក្សឡោម។

ពេលនេះផងដែរ លោក ជា ស្រួច គឺកំពុងស្ថិតនៅក្នុងគ្រាដែលពិបាកខ្លាំង ដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់ ដោយសារបច្ចុប្បន្ន លោកមានជំងឺប្រចាំកាយ ព្រមទាំងភរិយាទើបតែសម្រាលកូនទៀត។

ខ្សែជីវិតរបស់មនុស្សយើងពិតជាមើលមិនឃើញពិតមែន ជួនក៏ឡើង ជួនក៏ធ្លាក់ចុះ ហើយការសម្រេចចិត្តក៏ដូចគ្នា ពេលយើងសម្រេចចិត្តត្រូវជីវិតរបស់យើងនិងស្រស់បំព្រង តែបើសម្រេចចិត្តខុសវិញ ជីវិតនឹងធ្លាក់ដល់សូន្យស្ទើតែហៅមិឮតែម្តង។

១

22

២

៣

អត្ថបទ៖ Mr. Fun Cambodia

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers