អាណិតណាស់! Miss Universe South Africa យំយែក សោកស្ដាយ ចំពោះលទ្ធផលរបស់នាងនៅលើឆាក ប្រកួតប៉ុន្មានថ្ងៃមុន

គួរឲ្យអាណិតបវរកញ្ញាចក្រវាលមកពី ប្រទេសអាហ្រ្វិកខាងត្បូង ២០២០ កញ្ញា Natasha Joubert ណាស់ ក្រោយពីនាងចេញមកនិយាយទាំងអួលដើមក ពីការប្រកួត Miss Universe វគ្គផ្ដាច់ព្រ័ត្រ នៅម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិកត្រូវបានបញ្ចប់ ហើយនាងត្រូវបានគេជម្រុះតាំងពីវគ្គទីមួយ ។

34EC7K4WVOnatasha Main

ទាំងដែលនាងគឺជាបេក្ខនារីម្នាក់ដែលត្រូវបាន មហាជនសម្លឹងមើលចាប់តាំងពីបង្ហាញខ្លួននៅលើឆាក លើកដំបូងជាមួយរូបសម្រស់ដ៏ស្រស់ និងការបង្ហាញទេពកោសល្យយ៉ាងមានភាពជឿជាក់ ។ ដោយមហាជនគិតថា បើទោះជានាងមិនអាចគ្រងមកុដក៏ដោយ យ៉ាងហោចណាស់នាងក៏អាចឈនៅក្នុងចំណោម ៥ នាក់ចុងក្រោយដែរ ។

3392c597cf0a44c0aeeffd87361a2441

តែផ្ទុយទៅវិញ វាពិតជាហួសចិត្តខ្លាំងណាស់ ដែលនាងមិនអាចសូម្បីឈានទៅដល់វគ្គ ២១ នាក់ចុងក្រោយ ។

នៅក្នុងពេលបើកឆាកការ Live ភ្លាម កញ្ញា Natasha ក៏ស្រាប់តែស្រក់ទឹកភ្នែកភ្លាមគ្រានោះនាងនិយាយថា នាងមិននឹកស្មានថាទឹកភ្នែករបស់នាងស្រក់លឿនយ៉ាងនេះទេ ប៉ុន្តែវាមិនមែនកើតឡើងដោយសារការខូចចិត្តទេ វាចេញពីការរំជួលចិត្ត ដោយសារការលើកទឹកចិត្តរបស់អ្នកគាំទ្រផ្ញើរមកឲ្យនាង ពីគ្រប់មជ្ឈដ្ឋាននៅជុំវិញពិភពលោក ។

PicsArt_05 21 12.48.45

នាងបាននិយាយថា៖

"ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលើកទឹកចិត្ត ក៏ដូចជាការផ្តល់ឱកាសឲ្យខ្ញុំ បានបង្ហាញពីប្រទេសអាហ្វ្រិកខាងត្បូង"

"ខ្ញុំបានសន្យានិងខ្លួនឯងថា ខ្ញុំនឹងខំឲ្យអស់ពីសមត្ថភាព និងខិតខំធ្វើឲ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន"

69_MissUni_0900 1576x2048.jpg.optimal

"ទន្ទឹមនឹងនោះ ខ្ញុំក៏មានអារម្មណ៍សោកស្តាយណាស់ ដែលខ្ញុំមិនអាចឈានដល់វគ្គ ២១ នាក់ចុងក្រោយ តែទោះជាយ៉ាងណា ខ្ញុំពិតជារំភើបចិត្តណាស់ នៅពេលទទួលបានការស្រឡាញ់ ចូលចិត្តពីបណ្តាអ្នកគាំទ្រ នៅជុំវិញពិភពលោក" ។

Miss Universe 2020 Nfkq

ក្រោយមកក៏មាន អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិផ្សេងៗគ្នាថា៖

“ពិតជាអាណិតនាងណាស់ មើលទៅ Natasha ហាក់មិនអស់ចិត្តនឹងលទ្ធផលនៃការប្រកួតទេ"

"ពិតជាអយុត្តិធម៌ណាស់ នាងស្អាត និងពូកែប៉ុណ្ណឹងហើយ នៅមិនអាចឈានដល់វគ្គ ២១ នាក់ចុងក្រោយទៀត"

"ក្តីសុបិន្តរបស់នារីគ្រប់រូប ត្រូវបានអ្នក (អ្នកគ្រប់គ្រងកម្មវិធី Miss Universe) បំផ្លាញហើយ”

"ពិតជា អយុត្តិធម៌ណាស់" ៕

F93f1125f9111a6e56c34acde7b6f7da

ដកស្រង់ពី៖ IG Natasha Joubert/ Knongsrok