អ្នកឯកទេសខាងជំងឺបេះដូង(Sports cardiologist) ៖«Christian Eriksen ប្រហែលមិនអាច​លេងបាល់​ទាត់​អាជីពបាន​ត​ទៅ​ទៀតទេ»

កីឡាករបាល់ទាត់ជម្រើស​ជាតិដាណឺម៉ាក Christian Eriksen ទំនងជាមិនលេងបាល់​ទាត់អាជីពម្តងទៀតទេ បន្ទាប់ពីត្រូវបានគេរាយការណ៍ថាមានជំងឺគាំងបេះដូនេះបើ​តាម​ការ​និយាយរបស់អ្នកឯកទេសឈានមុខ​គេខាងជំងឺបេះដូងផ្នែកកីឡា sports cardiologist ទៅ​លើ​ស្ថានភាពរបស់គាត់។

Soccer Football Denmark Christian Eriksen 01 Rt Llr 210612_1623522049375_hpMain_16x9_1600

ខ្សែបម្រើរូបនេះបានដួលនៅលើទីលាន អំឡុងការប្រកួតយូរ៉ូ ២០២០ របស់ប្រទេសរបស់គាត់ ពេលប៉ះហ្វាំងឡង់ហើយត្រូវធ្វើការសង្គ្រោះបន្ទាន់ មុនពេលបញ្ជូនទៅមន្ទីរពេទ្យ។ Eriksen អាយុ ២៩ ឆ្នាំស្ថិតក្នុងស្ថានភាពដឹងខ្លួន​ឡើង​វិញ​ហើយ កាលពីយប់ថ្ងៃសៅរ៍ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាសាធារណៈអំពីអ្វីដែលនៅពីក្រោយការ​ដួល​ក៏​ដូចជាជំងឺរបស​គាត់នៅឡើយទេ។

Maxresdefault (1)

លោក Sanjay Sharma ជាសាស្រ្តាចារ្យផ្នែកជំងឺបេះដូងនៅសាកលវិទ្យាល័យស្ទែក George ក្នុងទីក្រុងឡុងដ៍ និងបានធ្វើការជាមួយ Eriksen ក្នុងកំឡុងពេលដែលគាត់នៅលេងឯ Tottenham Hotspur ។ គាត់បាននិយាយថា៖“ ច្បាស់ណាស់ថានឹងមានអ្វីមួយខុសប្រក្រតី"។

"ប៉ុន្តែពួកគេកំបុងព្យាយាមព្យាបាលគាត់ឲ្យត្រឡប់មកដូចដើមវិញ ប៉ុន្តេសំណួរសួរថាតើមានអ្វីកើតឡើង? ហើយហេតុអ្វីបានជាវាកើតឡើង?

"ខ្ញុំបានធ្វើតេស្ត និង​ពិនិត្យបុរសនេះជាប្រចាំឃើញ​ថា​គាត់​ធម្មតា​ទេ រហូតដល់ឆ្នាំ ២០១៩ដែល​គាត់​ចាកចេញ​ពី Tottenham ដូច្នេះ តើ​ឲ្យ​អ្នក​មាន​ជំងឺគាំងបេះដូងនេះយ៉ាងដូចម្តេច?"

E3sk9gzXwAMq6XA

លោកបានបន្ថែមថាអង្គភាពបាល់ទាត់អង់គ្លេសទំនងជាតឹងរ៉ឹងខ្លាំងណាស់ក្នុងការអនុញ្ញាតឱ្យ Eriksen លេងម្តងទៀត។

"ការ​គាំងបេះដូងរបស់គាត់បានធ្វើឱ្យរញ្ជួយដល់ប្រជាជាតិទាំងមូលនាពេលបច្ចុប្បន្ននេះ ហើយនោះគឺជាអ្វីដែលកើតឡើង។ វាមិនមែនគ្រាន់តែពួកគេដែលប៉ះពាល់វា​ក៏​ជះឥទ្ធិពលដល់​មនុស្សជាច្រើន​ផង​ដែរ"។

“ ដំណឹងល្អគឺគាត់នឹងនៅ​មាន​ជីវិតបន្ត​ទៀត ហើយដំណឹងអាក្រក់គឺគាត់ជិតដល់ទីបញ្ចប់នៃអាជីពបាល់​ទាត់ ហើយដូច្នេះតើគាត់នឹងលេងបាល់ទាត់អាជីពផ្សេងទៀតដែរឬទេ?” ខ្ញុំមិនអាចនិយាយបានទេ។ នៅចក្រភពអង់គ្លេសគាត់នឹងមិនអាចបានលេងទេ។ យើងនឹងតឹងរ៉ឹងអំពីវា"។

60c7b831b9d4c288bac5796321cf1d99

សាស្រ្តាចារ្យ Sharma ជាប្រធានក្រុមអ្នកជំនាញផ្នែកបេះដូងរបស់អ្នកជំនាញពេទ្យនៃសមាគមកីឡាបាល់​ទាត់​អង់គ្លេស និងជាអ្នកពិគ្រោះយោបល់ផ្នែកសប្បុរសធម៌ហានិភ័យបេះដូងវ័យក្មេង។ គាត់បាននិយាយថាមូលហេតុនៃការកាំងបេះដូងរបស់ Eriksen  អាចសន្និដ្ឋានរួមមានស្ថានភាពសុខភាពដែលមិនបានដឹងច្បាស់ ឬបណ្ដាលមកសីតុណ្ហភាពខ្ពស់ ប៉ុន្តែរបាយការណ៍ដែលថាកីឡាករបាល់ទាត់បានដឹងខ្លួនវិញនៅក្នុងមន្ទីរពេទ្យគឺជា“ សញ្ញាល្អណាស់” ។

E3skVGdXEAA06fm

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន PA ថា៖“ ការពិតគាត់មានស្ថានភាពប្រសើរឡើងវិញ និងភ្ញាក់ដឹងខ្លួនដែល​នេះពិតគឺល្អណាស់។ ខ្ញុំមិនដឹងថាតើគាត់នឹងលេងបាល់ទាត់ម្តងទៀតឬអត់"។

កីឡាករបាល់ទាត់ Fabrice Muamba របស់ Bolton Wanderers បានជួបប្រទះនូវការដួលស្រដៀងគ្នានេះដែរ បន្ទាប់ពីគាំងបេះដូងអំឡុងពេលប្រកួតជាមួយ Tottenham Hotspur កាលពីខែមីនាឆ្នាំ ២០១២ ។ គាត់សង្ឃឹមថានឹងបន្តអាជីពរបស់គាត់ឡើងវិញ ប៉ុន្តែបានចូលនិវត្តន៍ពីបាល់ទាត់អាជីពនៅប្រាំខែក្រោយមកបន្ទាប់ពីទទួលបានដំបូន្មានផ្នែកវេជ្ជសាស្រ្ត។

8738fd38cc047e89be94dd306cd05b6d

វេជ្ជបណ្ឌិតម្នាក់របស់គាត់គឺលោក Sam Mohiddin បានប្រាប់ BBC ថា៖“ ការគាំងបេះដូងគឺជាពេលដែលមានគ្រោះថ្នាក់បំផុត។ ប្រសិនបើនរណាម្នាក់​មិនបានជួយធ្វើ​ចលនានៃការ​គាំងបេះដូងបានទេ អ្នកនឹងមិនរួចជីវិតឡើយ។ ហានិភ័យដែលកំពុងកើតមានចំពោះបុគ្គលម្នាក់ៗគឺអាស្រ័យទៅលើមូលហេតុច្បាស់លាស់នៃការគាំង​បេះដូង"៕

ប្រភព៖ SKYSPOT

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN