Arsenal ប្រកាស​បង្កកតម្លៃសំបុត្រឲ្យ​ដូច​រដូវ​កាលមុន​ត្បិតតែរដូវកាលថ្មីគ្មានពានអឺរ៉ុបលេង

ក្លឹបកាំភ្លើងធំ Arsenal បានប្រកាស“ បង្កកតម្លៃ” សម្រាប់សំបុត្ររដូវកាលក្រោយរបស់ពួកគេមុនបើករដូវកាលថ្មី ហើយអ្វីដែលកើតឡើងនេះវាមានន័យថាតម្លៃសំបុត្រមិនកើនឡើងសម្រាប់យុទ្ធនាការឆ្នាំ ២០២១/២២ ទេ។

0_GettyImages 1289283666

ខណៈពេលដែលគ្មានការដំឡើងថ្លៃសំបុត្រនេះ គឺជាការស្វាគមន៍រដូវ​កាល​ថ្មី ដែលការពិតយើង​ដឹង​ហើយ​ថាក្រុម Arsenal មិន​មាន​ពាន​រង្វាន់ទ្វីបអឺរ៉ុបលេង​នោះទេមានន័យថាអ្នកគាំទ្ររបស់ក្រុមកាំភ្លើងធំនឹងទទួលបានការទស្សនាការប្រកួតតិចជាងរដូវកាលមុន សម្រាប់តម្លៃដូចគ្នាដូច​រដូវ​កាល​មុនៗ។

Arsenal_fans_303778

អ្នកគ្រប់​គ្រងទិញលក់សំបុត្រប្រចាំររដូវកាលរបស់ Arsenal បាន​បញ្ជាក់​ថារដូវ​កាល​ថ្មី​អ្នក​គាំទ្រដែល​ចង់ទិញសំបុត្រពេញមួយរដូវ​កាល​អាច​ទស្សនាការ​ប្រកួតក្នុងដីបាន ២១ ប្រកួតដោយ១៩ ក្នុងលីគនិង ២ ប្រកួតក្នុងពានខាប់នានា។ បើ​មានពាន​រង្វាន់ទ្វីបអឺរ៉ុបលេង​ពួក​គេនឹង​អាចទស្សនាបាន​ដល់​ទៅ​២៩ប្រកួតឡើង​ទៅ។

កាសែត Daily Mailបានដកស្រង់សម្ដីអ្នកគាំទ្រម្នាក់ថា៖“ វាពិតជាអស្ចារ្យណាស់សម្រាប់ការ​ប្រកួតចំនួន ២១លើក​ក្នុង​ដីដែល​សមល្មមសម្រាប់​ខ្ញុំហើយ” ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN